photo of បឹងកេតអែហ្វសុី
បឹងកេត បន្តកុងត្រាឲ្យរ៉ូស៊ីបនិងយ៉ាមីន២ឆ្នាំទៀត

ជើងឯកលីគកំពូលកម្ពុជា៣សម័យ បឹងកេតអែហ្វស៊ី បានបន្តកុងត្រាថ្មី២ឆ្នាំបន្ថែមដល់ខ្សែការពារស្លាប សេត រ៉ូស៊ីប និងខ្សែបម្រើ ម៉ាត់ យ៉ាមីន កាលពីថ្ងៃម្សិលមិញនេះ។

កីឡាករវ័យក្មេងទាំង២​ បានរ៉ាប់រ៉ងជួយបឹងកេតបានយ៉ាងច្រើន អំឡុងពេលប្រកួត AFC CUP ដែលត្រូវប៉ះក្រុមខ្លាំងៗដូចជា Ceres Negros និង Home United។ ការបន្តកុងត្រាថ្មីនេះ គឺដើម្បីធានាអនាគតដល់ឆ្នាំ២០២០ សម្រាប់ជើងខ្លាំងទាំង២ជាមួយឯកសណ្ឋានបឹងកេត ខណៈ សុខ សុវណ្ណ ទើបតែចាកចេញបាន២ថ្ងៃ។

បឹងកេត បច្ចុប្បន្នកំពុងឈរលេខ២បណ្តោះអាសន្នក្នុងលីគកំពូលកម្ពុជា។

Posted by Boeung Ket Football Club on Thursday, 31 May 2018