ចាន់ វឌ្ឍនាកា,  ស៊ូ យ៉ាទី
ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី

ជុំវិញនឹងពត៌មានក្តៅៗ ពីក្លិបបាល់ទាត់បឹងកេតអង្គរថ្មីៗនេះបានអោយដឹងថាជាផ្លូវការគឺកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ក្លាយជាសមាជិកក្លិបបឹងកេតឡើងវិញសម្រាប់ពាក់កណ្ដាលទី២នៃរដូវកាល ២០១៨ នេះ។ អាចនិយាយបានថានៅជើងទី២ នៃលីគកំពូលកម្ពុជាកីឡាករខ្សែប្រយុទ្ធរូបនេះអាចបង្ហាញខ្លួនអោយបឹងកេតបាន។

កាន់តែក្តៅជាងនេះក្លិបបឹងកេតបានប្រកាសនៅថ្ងៃច័ន្ទ ទី២៥ ខែមិថុនាឆ្នាំ២០១៨នេះ គឺថាអ្នកចាំទី ស៊ូ យ៉ាទី បានចាកចេញពីក្លិបបឹងកេតហើយ។

ជាមួយគ្នានេះដែរអ្នកចាត់ការទូទៅលោក បែ មករា អ្នកចាត់ការក្លិបបឹងកេតបានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះការបាត់បង់អ្នកចាំទីដៃស្អិតរូបនេះប៉ុន្តែសង្កត់ធ្ងន់ថាបាល់ទាត់គឺបែបនេះឯង។

ទាក់ទិននឹងការចាកចេញនេះដែរមានប្រភពមិនច្បាស់ការមួយបានបញ្ជាក់ថាអ្នកចាំទី ស៊ូ យ៉ាទី អាចនឹងចូលរួមជាមួយក្រុមណាហ្គាវើលនៅជុំទី២នៃលីគកំពូលកម្ពុជា៕