សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី១៩ ក្រុមម្ចាស់ផ្ទះបឹងកេត បានយកឈ្នះក្រុមភ្ញៀវយុវជនបាទីU-18 ក្នុងលទ្ធផល ៦-០ នៅក្នុងទឹកដីរបស់ខ្លួននៃកីឡដ្ឋាន ខេបូឌា អៃវ៉េ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហាកន្លងទៅ។

photo of បឹងកេត
បឹងកេត ៦-០ ​យុវជន​បាទីU-18

ទាក់ទងទៅនិងការប្រកួតរបស់ក្រុមបឹងកេតដែលបាននាំមុខ និងបានស៊ុតបញ្ចូលទីដោយ កីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ១១ រកបាន ៣គ្រាប់ម្នាក់ឯង នៅនាទីទី២១ ៤៨ និងនាទី៦២ កីឡាករ YAMAZAKI KENTA ពាក់លេខ២២ បានទាត់ចូលនៅនាទីទី៣១ កីឡាករ MIZUNO HIKARU ពាក់លេខ២៨ នៅនាទី៦៦ បន្ទាប់ពេល កីឡាករ OBIOH JULIUS ពាក់លេខ២៧ បានបន្ថែមគ្រាប់ចុងក្រោយ នៅនាទី៨៥ និងធ្វើអោយក្រុមទទួលបាន ជ័យជម្នះផងដែរ។

ក្រោយចប់ការប្រកួតកាលថ្ងៃសៅរ៍ ទី១០ ខែសីហា គ្រូបង្វឹកក្រុមជើងឯកលីគកំពូល ៣សម័យបានបង្ហើបថា បានផ្លាស់ប្ដូរសមាសភាពកីឡាករច្រើននៅជម្រើស ១១នាក់ដំបូង ជាពិសេសនៅតំបន់ការពារ ដើម្បីត្រៀម សម្រាប់ជំនួបវគ្គ ៨ក្រុមពានរង្វាន់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយសូលទីឡូអង្គរ នៅថ្ងៃពុធ ទី១៤ សីហាខាងមុខ។

អ្វីដែលសំខាន់ផងនោះ ក្រុមបឹងកេតសប្តាហ៍ទី១៨កន្លងទៅ បានយកឈ្នះក្រុម ក្រសួងការពារជាតិ នៅក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា។ បឹងកេតឆ្លងកាត់ការប្រកួត១៩សប្តាហ៍កន្លងមកនេះ ឈ្នះ១២ដង ស្មើ៤ដង និងចាញ់៣ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន៤០ពិន្ទុ។