photo of បឹងកេត
បឹងកេត ០-៤ Ceres Negros

ជំនួប​ជើង​ទី​២ រវាង​ក្រុម​បឹងកេត របស់​កម្ពុជា ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន បានបញ្ចប់​ហើយ នា​យប់​ថ្ងៃទី​១១ មេសា ដោយ​ជ័យជម្នះ បាន​ទៅ​ក្រុម​ភ្ញៀវ​ហ្វីលីពីន ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ដោយ​លទ្ធផល ៤-០ នៅក្នុងការប្រកួត​ជម្រុះ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នៅលើ​ទីលាន ពហុ​កីឡដ្ឋានជាតិ។

នេះជាការបរាជ័យជើងទី២ បន្ទាប់ពីបរាជ័យជើងទី១នៅទឹកដីហ្វ៊ីលីពីន ក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យចុងក្រោយ បានចាញ់ ៩ទល់និង០។

ក្នុងតារាងចំណាត់ថ្នាក់ Ceres Negros បានដើរដល់តំបន់សុវត្ថិភាព ក្នុងការក្រសោបកៅអីមួយឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់។ ចំណែក បឹងកេត និង Shan United បានហាលអាវត្រឹមនេះ តែនៅប្រកួតបង្គ្រប់កិច្ចមួយប្រកួតទៀត។

photo of បឹងកេត
បឹងកេត អែហ្វសុី