ជើង​​ឯក​លីគ​កំពូល​កម្ពុជា​ បឹងកេត​ ឈ្នះ Lao Toyota ០​ នៅ​ទឹក​ដី​ឡាវ​ល្ងាច​នេះ​ នា​ជើង​​ទី២​ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី ​នៅ​នាទី​ទី​ ៦១​ និង នាំ​ឲ្យ​ក្រុម​​ទៅ​វគ្គ​ជែក​ពូល​ AFC Cup 2018។ ១ គ្រាប់​នេះ រក្សា​​រហូត​ដល់​ចប់​ការ​ប្រកួត។​ ដោយ​​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​ បឹងកេត​ ឈ្នះ ​ក្រុម​មក​ពី​ឡាវ​ ៤៣ និង បាន​កៅ​អី​ទៅ​លេង​នៅ​វគ្គ​ចែក​ពូល​ ដោយ​ស្ថិត​នៅ​ពូល F ​ដូច​មុន​ដដែល ក្នុង​ពាន​រង្វាន់ AFC Cup 2018

photo Of បឹងកេត​
បឹងកេត​ ឈ្នះ Lao Toyota

​​ដើម​ឡើយ​ក្រុម​បឹង​កេត​​គឺ​ស្ថិត​នៅ​ពូល F នេះ​រួច​មក​ហើយ​ ក្រោយ​គ្រង​ជើង​ឯក​លីគ​កំពូល២០១៧ ​ភ្លាម ប៉ុន្តែ​ក្រោយ​ពេល Lao Toyota ឈ្នះ​បណ្ដឹង​តវ៉ា​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​មក​លេង​វគ្គ​ជម្រុះ​នៃ​ពាន AFC Cup នេះ​វិញ​ ដែល​ត្រូវ​តទល់​ជា​មួយ​បឹង​កេត។ ពេល​នេះ​​បឹង​កេត​​អាច​ឡើង​ទៅ​វគ្គ​ចែក​ពូល ដោយ​ស្ថិត​នៅ​ពូល F នេះ​ដដែល​​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​របស់​ឡាវ​មួយ​នេះ​ ដោយ​ស្ថិត​នៅ​​នៅ​ជា​មួយ​ក្រុម Ceres–Negros របស់​ហ្វីលីពីន Home United របស់​សិង្ហបុរី និង​ក្រុម ​Shan United របស់​មីយ៉ាន់ម៉ា។

បឹងកេត​​​ដែល​តំណាងឲ្យកម្ពុជា ​​នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​ក្នុង​ពាន​ AFC Cup ដែល​ត្រូវ​តទល់​ជា​មួយ​ក្រុម Ceres–Negros របស់​ហ្វីលីពីន នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​​នេះ​នៅ​ទឹក​ដី​របស់​ក្រុម ហ្វីលីពីន៕

ទស្សនា​វីដេអូ​ Highlights បឹង​កេត​យក​ឈ្នះ Lao Toyota ១-០ យប់​មិញ៖