photo of បឹង​កេត
បឹង​កេត​​ ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Hun Sen Cup ត្រឹមវគ្គ​៨​ក្រុម​ចុង​ក្រោយ

ក្រុមមបឹង​កេត​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Hun Sen Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ បន្ទាប់​ពី​ចាញ់ណាហ្គាវើល​ដោយ​​បាល់​កាត​សេច​ក្ដី​១១​ម៉ែត្រ​២-៣​(សរុប​គ្រាប់​បាល់​ទាំង​២​ជើង​៥-៦)​។

ការ​ប្រកួត​នៅ​ជើង​ទី​២​ ក្រុម​បឹង​កេត​ធ្វើ​បា​នល្អ​ដោយ​បាន​តាម​ពី​ក្រោយ​៣​គ្រាប់​យក​ស្មើ​ ទោះ​បី​ជា​ត្រូវ​បាន​ណាហ្គា​នាំ​មុខ​មុន​មួយ​គ្រាប់​ក៏​ដោយ​(ជើង​ទី​មួយ​ណាហ្គា​២-០បឹងកេត)។ លទ្ធផល​នេះ​បាន​បន្ត​ឲ្យ​ដល់​វគ្គ​បន្ថែម​១៥​នាទី​២​ដង​ និង​ឈាន​ដល់​វគ្គ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី​តែ​ម្ដង​ ដែល​បឹង​កេត​ទាត់​ចូល​តែ​២​គ្រាប់​ហើយ​ណាហ្គា​ទាត់​ចូល​៣​គ្រាប់។

photo of ហៅ សុខជាតិ
​គ្រូ​បង្វឹក​បឹង​កេត​លោក ហៅ សុខជាតិ

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​បឹង​កេត​លោក ហៅ សុខជាតិ​ថា​ ក្រុម​លោក​គ្មាន​សង្ឃឹម​វាយ​បក​យក​ឈ្នះ​ឬ​ក៏​ស្មើរ​នោះ​ទេ​ ហើយ​លោក​ក៏​មិន​បាន​ហ្វឹកហាត់​ទាត់​បាល់​១១​ម៉ែត្រ​នោះ​ដែរ។ លោក​ថា​មិន​ត្រៀម​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​នឹក​ស្មាន​រក​បាន​គ្រាប់​បាល់​តាម​ស្មើរ​អញ្ចឹង​ដែរ។ លោកបាន​បន្ត​ថា​ វា​ជា​រឿង​ដែល​មិន​ងាយ​ស្រួល​ទាល់​តែ​សោះ​ ដែល​អាច​រក​បាន​៣​គ្រាប់​​ដោយ​សារ​ណាហ្គា​ខ្លាំង​​សម្បូរ​ទៅ​ដោយ​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន។

photo of បឹង​កេត
បឹង​កេត​​ ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Hun Sen Cup ត្រឹមវគ្គ​៨​ក្រុម​ចុង​ក្រោយ

សូម​បញ្ជាក់​ថា​ បឹង​កេត​អស់​ឱកាស​ត្រឹម​នេះ​ហើយ​ក្នុង​ពាន​ Hun Sen Cup 2018 ខណៈ​ដែល​ក្រុម​ឡើង​ទៅ​មាន ប៉ូលិស អង្គរថាយហ្គ័រ ការពារ​ជាតិ​និង​ណាហ្គាវើល​នេះ​ឯង៕