photo of បឹង​កេត អែហ្វសុី
បឹង​កេត អែហ្វសុី

ក្រុម​បឹង​កេត ​នឹង​ត្រូវ​ប្រកួត​​ជាមួយ​ក្រុម Shan United ​ របស់​មី​យ៉ាន់​ម៉ា នា​ការប្រកួត​បង្គ្រប់កិច្ច​ពា​ន​រង្វាន់ AFC Cup 2018 នៅ​រសៀល​ថ្ងៃទី​២៥ មេសា នា​កីឡដ្ឋាន Thuwunna​។

ទាក់​ទង​ការ​ប្រកួត​បង្គ្រប់​កិច្ច​នេះ​ដែរ​លោក កែវ កុសល គ្រូ​បង្វឹក​បឹង​កេត​បាន​លើក​ឡើង​ថា ទោះបី​វា​ជា​ជំនួប​បង្គ្រប់កិច្ច តែ​បឹងកេត​ត្រូវការ​ឈ្នះ​ក្នុងជំនួប​នេះ ដើម្បី​ស្តារ​មុខមាត់ ក៏ដូចជា​សង​សឹង Shan United ដែល​បាន​យក​ខ្លួន ២-១ នា​ការប្រកួត​ជើង​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ខែកុម្ភៈ កន្លងទៅ​។ សម្រាប់​៥​ប្រកួត​កន្លងមក ក្រុម​ទាំងពីរ​ទទួលបាន​ជ័យជម្នះ​១​លើក និង​ចាញ់​៤​លើក​ដូចគ្នា​។ បច្ចុប្បន្ន Shan United ឈរ​លេខ​រៀង​ទី​៣​ក្នុងចំណោម​៤​ក្រុម ខណៈ​បឹងកេត​ឈរ​បាត​តារាង ដោយមាន​៣​ពិន្ទុ​ដូចគ្នា​។​

​សូម​រំលឹក​ថា បឹង​កេត និង​ក្រុម Shan របស់​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ដូច​គ្នា ដោយ​ក្រុម​ទាំង​ពីរ​មាន ៣ ពិន្ទុ​ស្មើ​គ្នា។ ជួប​គ្នា​កាល​ជើង​ទី​១​នៅ​កម្ពុជា​ ​បឹង​កេត​បាន​ភ្លាត់​ចាញ់​ក្រុម​របស់​មីយ៉ាន់ម៉ា​មួយ​នេះ​ ២-១៕

photo of កែវ កុសល
លោក កែវ កុសល គ្រូបង្វឹកបឹងកេង(អាវស)