បុគ្គលិករបស់ក្លឹបបិសាចក្រហម Manchester United ជឿថាលោក Jose Mourinho អាចនឹងត្រូវបណ្តេញចេញនៅចុងសប្តាហ៍នេះ។

Jose Mourinho
Jose Mourinho

កាលពីយប់មិញ Man United  បន្តបង្ហាញទម្រង់លេងយ៉ាងអន់ ហើយចាញ់ West Ham 3-1 ដែលធ្វើឱ្យក្រុមបិសាចក្រហមជាប់កំណត់ត្រាចាប់ផ្ដើមរដូវកាលអន់បំផុតក្នុងរយៈពេល 29ឆ្នាំចុងក្រោយ ដោយនៅពីក្រោមក្រុមកំពូលតារាង9ពិន្ទុ ក្នុងក្របខ័ណ្ឌ Premier League

ពិតណាស់ ក្រោយចប់ការប្រកួត បុគ្គលិករបស់ Man Utd ទាំងត្រូវចេះរថយន្ដដើម្បីវិញក្រលប់ទៅទឹកដីរបស់ខ្លួន ប៉ុន្តែគេសង្កេតឃើញថា លោក Mourinho មិនបានធ្វើដំណើរទៅជាមួយពួកគេទេ។

អតីតខ្សែការពារ Man Utd លោក Rio Ferdinand បាននិយាយថា «ខ្ញុំគិតថានឹងមានការសម្រេចចិត្តធំៗ មួយចំនួនដែលម្ចាស់ក្លឹបត្រូវធ្វើនៅ Man Utd ឥឡូវនេះ។ កីឡាករលេងមិនត្រូវជើងគ្នា គ្រូបង្វឹកនឹងកីឡាករមិននិយាយរកគ្នា ជាពិសេសនោះគឺលេងចាញ់ក្រុមដែរមិនគួរឱ្យចាញ់ រឿងនេះប្រធានក្លឹបកំពុងតែពិភាក្សាហើយ»

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ Daily Mail