បុរសម្នាក់នេះនឹងមកជំនួសកៅអីលោក Lopetegui នៅ Real Madrid

ថ្នាក់ដឹកនាំ Real Madrid ត្រូវបានគេមើលឃើញថាបានព្យាយាមទុកពេលវេលាឲ្យលោក Lopetegui បន្ថែមទៀតបន្ទាប់ពី Real Madrid បានចាញ់ Levante ២ទល់១ក្នុងទឹកដីខ្លួន ហើយទន្ទឹមនឹងនេះក្លឹបក៏បានរកអ្នកជំនួសរួចហើយដែរ។
ទោះបីជាទុកពេលវេលាក៏លោក Julen Lopetegui ត្រូវបានគេរាយការណ៍ថាជិតនឹងចុះចេញពីដំណែងដោយខ្លួនឯងហើយគេដឹងថាគ្រូបង្វឹកដែលមកជំនួសនោះគឺមកពីក្រុម Real Madrid B ហើយក៏ជាអតីតកីឡាកររបស់ Real Madrid លោក Santiago Solari។

ប្រភព SkySport ក្លឹបយក្ស La Liga នឹងបញ្ចប់ដំណែងលោក Lopetegui នៅកីឡដ្ឋាន Bernabeu បន្ទាប់ពីដឹកនាំ៩ប្រកួតរួចមក។ អតីតគ្រូបង្វឹក Chelsea លោក Antonio Conte មានទំនាក់ទំនងមកកាន់ដំណែងជំនួសប៉ុន្តែកាសែតMarca ដែលស្និទនឹង Realក៏បានរាយការណ៦ថាលោក Solari គឺមានអទិភាពជាងនរណាៗទាំងអស់ក្នុងការកាន់ការងារនេះ។
Lopetegui បានក្លាយជាគ្រូបង្វឹកស្ដេចសកាលពីរដូវក្ដៅបន្ទាប់ពីត្រូវបានចេញពីដំណែអគ្ឬូបង្វឹកជម្រើសជាតិអេស្ប៉ាញ មុន World Cup ចាប់ផ្ដើម។ Real Madrid បានកាន់កំណត់ត្រាមិនល្អរបស់ខ្លួណដោយមិនអាចរកបានគ្រាប់បាល់ក្រោយចំណាយពេល៤៨១នាទីទល់នឹង Levante កាលពីថ្ងៃសៅរ៍ហើយរកបាន១គ្រាប់ប៉ុណ្ណោះ។