photo of Neyma
ខ្សែ​ប្រយុទ្ធ​ Neymar ​ក្រុម PSG

គោលដៅ​ធំ​បំផុត​របស់​ក្លឹប FC Barcelona ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​តែ​ជាកីឡាករ Neymar Jr ព្រោះ​ក្លឹប​ហាក់​ពុះ​កញ្រ្ជោល​ចង់​ទាញ​យក​អតីត​កីឡាករ​របស់​ខ្លួន​​វិល​ត្រលប់​មក Camp Nou ​ខ្លាំងណាស់។

បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ការ​វិល​ត្រលប់​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​នឹង​មិន​អាច​សម្រេច​ទៅ​បាន​នោះ​ទេ ប្រសិន​ណា​គ្មាន​ការ​ចាកចេញ​របស់​កីឡាករ​បារាំង Ousmane Dembele ចេញ​ពី​ទឹក​ដី Camp Nou។

photo of Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele

សារព័ត៌មាន Goal ​បាន​ឲ្យ​ដឹង​ថា​លើកលែង​ណា​ដែល Barcelona ​ត្រូវ​កាត់​បន្ថយ​តម្លៃ​ពលកម្ម​ដែល​ខ្លួន​ផ្តល់​ជូន​កីឡាករ ផ្ទុយ​ទៅ​វិញ​បើ​មាន​ការ​ដំឡើង​បន្ថែម​ទៀត នោះ​មាន​តែ​ល្មើស​ច្បាប់ Financial Fair Play របស់​ UEFA ជាក់ជា​ពុំ​ខាន។

photo of Neymar
កីឡាករ Neymar

ស្រដៀង​គ្នា​នេះ​កាល​ពី​ឆ្នាំ​ទៅ Barca ធ្លាប់​បាន​ដាក់​គោលដៅ​ក្នុង​ការ​កាត់បន្ថយ​ទំហំ​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ពី ៦៧១ លាន​អឺរ៉ូ មក​សល់​ត្រឹម ៦៤២ លាន​អឺរ៉ូ បែប​នេះ​ប្រសិន​ចង់​នាំ​ចូល​កីឡាករ​ថ្មី​បន្ថែម​នោះ​ពុំ​ជា​លទ្ធផល​ល្អ​នោះ​ទេ។ ជា​រួម​លុះ​ត្រា​តែ​ការ​ចរចា​រវាង PSG ដែល​អាច​នាំ​យក Dembele ទៅ​បាន​សិន ទើប​រឿងរ៉ាវ​របស់ Neymar អាច​ក្លាយ​ជា​ផ្លែផ្កា៕ ប្រភព៖ BeSoccer