photo of Manchester United 4-0 Chelsea
Manchester United Vs Chelsea

ក្រុម Manchester United ​បាន​យក​ឈ្នះ​ក្រុម Chelsea ​ក្នុង​លទ្ធផល​៤​ទល់​នឹង​០ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​១​នេះ។

Manchester United Vs Chelsea
Manchester United Vs Chelsea

Man Utd ​ប្រកួត​នេះ​ធ្វើ​បាន​យ៉ាង​ល្អ ​ដូច​ការ​ប្រកួត Pre Season ​ដែរ។ កីឡាករ​ចំណូល​ថ្មី​នៅ​តំបន់​ការពារ​២​នាក់ ​បាន​ធ្វើ​ឱ្យ​ពួកគេ​មាន​ភាព​រឹងមាំ​ជាង​មុន ​បូក​ផ្សំ​ជាមួយ​តំបន់​ខាង​លើ Rashford ​និង Martial ​ធ្វើ​បាន​ល្អ​ទៀត ​ទើប​ការ​ប្រកួត​ទល់ Chelsea ​នេះ ​ហាក់​មិន​ពិបាក​សម្រាប់​ក្រុម​ដឹក​នាំ​ដោយ​លោក Ole ​នេះ​ឡើយ។ ៤​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ប្រកួត​នេះ ​គឺ​កើត​ចេញ​ពី Rashford ​២​គ្រាប់ Martial ​១​គ្រាប់​និង James ​១​គ្រាប់។

Manchester United Vs Chelsea
Manchester United Vs Chelsea

ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Frank Lampard នៅ​មាន​ខ្វះ​ចន្លោះ​ច្រើន​ជា​ពិសេស​តំបន់​ខាង​លើ និង​ការ​ធ្វេសប្រហែស​របស់​ខ្សែ​ការពារ​ផង​ដែរ។ ​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​លោក​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម​តោ​ខៀវ​ហើយ ក្រោយ​ពី​ទទួល​បាន​តំណែង​កាល​ពី​ពេល​កន្លង​ទៅ​ជំនួស​លោក Sarri ​ដែល​សុំ​ក្លឹប​ចាកចេញ​ទៅ​ដឹក​នាំ​ក្រុម Juventus ៕