លោក  និង Erik ten Hag កំពុង​ស្ថិត​ក្នុង​បញ្ជី​របស់ក្លឹប Manchester United មក​​ជំនួស​កន្លែង​លោក Ole Gunnar Solskjaer។

Antonio Conte , Brendan Rodgers នឹង Zinedine Zidane
Antonio Conte , Brendan Rodgers នឹង Zinedine Zidane

បិសាច​ក្រហម​ទើប​តែ​ចាញ់​ធ្ងន់​ក​ ៥​ទល់​នឹង​០ក្រោម​ថ្វី​ជើង​របស់ Liverpool ក្នុង​កីឡដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ ធ្វើ​ឲ្យ​កៅអី​​អ្នក​ចាត់​ការ​របស់​លោក Ole កាន់​តែ​ក្ដៅ។ យោងតាម The Sun ក្លឹប​ Man Utd បាន​ចុច​ឈ្មោះ​បេក្ខភាព​​អ្នក​ចាត់​ការ​៤​នាក់​ចុងក្រោយ​ដែល​មាន​លទ្ធភាព​អាច​មក​កាន់​តំណែង​ជំនួស​​លោក Ole។

អ្នក​ទាំង​៤​នាក់​រួម​មាន Zidane, Conte, Brendan Rodgers និង Erik ten Hag។ លោក Zidane និង Conte សុទ្ធ​តែ​ទំនេរ​មិន​ទាន់​មាន​ក្លឹប​កាន់​ដូច​គ្នា ហើយ​បេក្ខភាព​២នាក់​នេះ​ត្រូវ​បាន​រំពឹង​ថា​មាន​ភាគរយ​ខ្ពស់​អាច​មក​បិសាច​ក្រហម។ Brendan ដែល​បច្ចុប្បន្ន​​កំពុង​ដឹក​នាំ Leicester City និង Erik ten Hag អ្នក​ចាត់​ការ​របស់ Ajax ក៏​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី United ដូច​គ្នា។

លោក Ole Gunnar Solskjaer នៅ​សល់​កុងត្រា​រយៈពេល​៣​ឆ្នាំ​ទៀត​​ជាមួយ Man Utd ស្របពេល​ដែល​​ក្បាល​ម៉ាស៊ីន​ធំ​ៗ​របស់​ក្លឹប​កំពុង​គិតគូរ​ពី​អនាគត​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស៕