នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត អ៊ីតាលី La Repubblica លោក Pep Guardiola គឺមិនបានផ្តល់ភាពកក់ក្តៅក្នុងការស្វាគមន៍ទៅកាន់ Cristiano Ronaldo ដូចនឹងអ្វីដែលអ្នករាល់គ្នាបានឃើញនោះទេ។ វាមើលទៅគឺពិតជាសោះកក្រោះខ្លាំងណាស់ អំពីទំនាក់របស់លោក ជាមួយនឹងខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ។

Cristiano Ronaldo with Pep Guardiola
Cristiano Ronaldo with Pep Guardiola

ទង្វើរបស់លោក Guardiola គឺដូចជាមិនត្រឹមត្រូវទាល់តែសោះ, ជាការពិតណាស់ កំលុងពេលដឹកនាំនៅ Barcelona លោកគឺជាសត្រូវជាមួយនឹង Ronaldo ដែលរូបគេលេងនៅ Real Madrid។ តើនេះអាចជាដើមចមដែលធ្វើឱ្យគាត់មិនចង់រួមក្រុមជាមួយខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ មែនឬទេ។ វាទំនងជារឿងត្រឹមតែម្យ៉ាងដែរ, ព្រោះថាប្រសិនបើគាត់ចង់ឱ្យ ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥សម័យផ្លាស់មកចូលរួមជាមួយ Manchester City មែន នោះគាត់នឹងមិននិយាយបែបនេះទៅ Ronaldo តាមទូរស័ព្ទនោះទេ។

ក្នុងនោះដែរ លោក Pep បានមានប្រសាសន៍ទៅកាន់ Ronaldo តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ ប្រសិនបើអ្នកអាចមកទីនេះ, ពួកយើងនឹងរួមក្រុមជាមួយគ្នា។ ប៉ុន្តែ ខ្ញុំមិនអាចធានាគ្រប់យ៉ាងទៅអ្នកបានទេ៕