ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ​បែលហ្សិក ​បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប 3ទល់នឹង0 ក្នុងជំនួបមិត្តភាពកំដៅសាច់ដំដើម្បីត្រៀម FIFA World Cup នៅប្រទេសរុស្ស៊ី។

photo of Belgium 3-0 Egypt
បែលហ្សិក ​3-0​ អេហ្ស៊ីប​

ពិតណាស ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ត្រៀម​ World Cup ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីប​អឺរ៉ុប​រក​បាន​ 3គ្រាប់​​ដោយកីឡាករឆ្នើមៗមកពី Premier League ដូចជា​ Lukaku នាទី27, Hazard នាទី​38​ និង​ Fellaini នៅ​នាទី90+2។

Mohamed Salah មិនបានចូលលេងឱ្យអេហ្ស៊ីបទេ ដ្បិតខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool រូបនេះមិនទាន់សះស្បើយពីរបួសស្មា។ អេហ្ស៊ីប ពេលនេះអស់ប្រកួតមិត្តភាពហើយ ខណៈពួកគេនឹងចាប់ផ្ដើមយុទ្ធនាការ World Cup 2018 ទល់នឹងអ៊ុយរុយហ្គាយ នៅថ្ងៃទី15ខែមិថុនា។

បែលហ្ស៊ិក ដែលជាគូប្រកួតរបស់អង់គ្លេស ក្នុងពូល G នៅ World Cup 2018 នៅសល់ការប្រកួតកម្ដៅសាច់ដុំមួយលើកទៀតជាមួយ កូស្តារីកា នៅថ្ងៃចន្ទទី 11ខែមិថុនា មុនបើកឆាក World Cup ទល់ ប៉ាណាម៉ា នៅថ្ងៃទី18៕

ប្រភពពី៖ Sky Sport