ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្ស៊ីក បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ1986មក ក្រោយឈ្នះប្រេស៊ីល ដោយ​លទ្ធផល 2ទល់នឹង1 ក្នុងជំនួបវគ្គ 8ក្រុមចុងក្រោយពាន FIFA World Cup 2018 នៅប្រទេសរុស្ស៊ីកាលពីយប់មិញនេះ។

បែលហ្ស៊ីក​ ប៉ះ ប្រេស៊ីល
បែលហ្ស៊ីក​ ប៉ះ ប្រេស៊ីល

2គ្រាប់របស់ជម្រើសជាតិ បែលហ្ស៊ីក រកបានដោយសារបាល់ចូលទីខ្លួនឯងដោយខ្សែបម្រើរបស់ប្រេស៊ីលកីឡាករ Fernandinho នៅនាទី13 និងខ្សែបម្រើ Kevin De Bruyne របស់បែលហ្ស៊ីក នៅនាទី31 ស្របពេលបាល់ 1គ្រាប់របស់ប្រេស៊ីលបានមកពីការតែតរបស់ខ្សែបម្រើ Renato Augusto នៅនាទី76។

ការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បែលហ្ស៊ីក នឹងត្រូវជួបជាមួយក្រុមខ្លាំងបារាំងដែល ឈ្នះ 2-0 លើក្រុមអ៊ុយរូហ្គាយ ក្នុងប្រកួតយប់មិញដូចគ្នា ៕

បែលហ្ស៊ីក​ ប៉ះ ប្រេស៊ីល
បែលហ្ស៊ីក​ ប៉ះ ប្រេស៊ីល



X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC