បែលហ្ស៊ិក កំពុងព្រួយបារម្ភ Hazard រឿងរបួសក្រោយឈ្នះ កូស្តារីកាយប់មិញ (វីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក កំពុងតែព្រួយបារម្ភជុំវិញភាពរឹងមាំរបស់តារាឆ្នើម Eden Hazard ក្រោយពីខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Chelsea រូបនេះ បានរងរបួស និងត្រូវប្តូរចេញក្នុងពេលពួកគេបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល 4-1 កាលពីយប់មិញនេះ។

ពិតណាស់ ខ្សែបម្រើឆ្នើម Hazard លេងបានត្រឹម70នាទីប៉ុណ្ណោះ ក៏ត្រូវប្ដូរចេញ ដោយសារតែរូបគេមានអារម្មណ៍ឈឺជើង។ រឿងនេះបានធ្វើឱ្យគ្រូបង្វឹកបែលហ្សិកមានក្ដីបារម្ភច្រើន ត្បិតអីព្រឹត្តិការណ៍ World Cup នឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
ក្រុមជម្រើសជាតិបែលហ្ស៊ិក ស្ថិតក្នុងពូល G នៃយុទ្ធនាការ World Cup រួមជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ប៉ាណាម៉ា និងទុយនេស៊ី៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ telegraph