អាវ​ថ្មី​លេខ​៧ របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នៅ​ក្លឹប​ Manchester Untied លក់​បាន​លុយ​សរុប​ជាង​ ២៦០លាន​ដុល្លារ​ទៅ​ហើយ គិតចាប់​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០២១មក​ ដែល​ជា​ថ្ងៃ​កីឡាករ​នេះ​ត្រលប់​មក​ក្លឹប​អង់គ្លេស​នេះ​វិញ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Givemesport នៅ​ក្នុង​ថ្ងៃ​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

បើ​តាម​ការ​ស្រាវជ្រាវ​របស់​ Lovethesales.com ក្លឹប​បិសាច​ក្រហម​ខាង​លើ​ទទួល​លុយ​ចំណូល​ ៧%ពី​ទឹក​លុយ​រាប់​រយ​លាន​ដុល្លារ​នេះ​ ពោល​គឺ​ចំនួន​ជាង​ ១៨ លាន​ដុល្លារ​ ខណៈ​ដែរ​ក្លឹប​នេះ​បាន​ប្រើប្រាស់​លុយ​ជាង​ ១៧.៩លាន​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​ការ​ទិញ​ Ronaldo ចូល​សារ​ជា​ថ្មី​នេះ​។

Cristiano Ronaldo
Cristiano Ronaldo

ទឹក​ប្រាក់​លក់​អាវ​ Ronaldo បាន​សរុប​ជាង​ ២៦០លានដុល្លារ​ក្នុង​រយៈពេល​ ២សប្ដាហ៍នេះ​ ជា​ទំហំ​លក់​ដាច់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ Premier League ក៏​ដូច​ជា​ទំហំ​ប្រាក់​ចំណេញ​ជាង​ ១៨លាន​ដុល្លារ​នេះ​ ក៏​ជា​ទំហំ​ទឹក​ប្រាក់​ចំណេញ​ពី​ការ​លក់​អាវ​ច្រើន​បំផុត​ផង​ដែរ​សម្រាប់​ Man Utd ។

មិន​តែប៉ុណ្ណោះ​ ទាំង​ទំហំ​ទឹក​ប្រាក់​បាន​ពី​ការ​លក់​អាវ​របស់​ Ronaldo ក៏​ដូច​ប្រាក់​ដែល​ Man Utd ទទួល​បាន​ពី​ការ​លក់​នេះ​ គឺ​ច្រើន​ជាង​ទំហំលក់អាវ​ Messi នៅ​​ PSG ទៀត​ខណៈ​ដែរ​អាវ​កីឡាករ​នេះ​ទើប​លក់​បាន​សរុប​ជាង​ ១៤៤លាន​ដុល្លារ​ហើយ​ក្លឹប​បារាំង​នេះ​ចំណេញ​ពី​អាវ​នេះ​បាន​ជាង​ ១០​លាន​ដុល្លារ​ប៉ុណ្ណោះ​ ​​មក​ទល់​នឹង​ពេល​នេះ​។​

Ronaldo អាច​នឹង​បង្ហាញ​មុខ​នៅ​ក្នុង​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Newcastle នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ ២០២១​ស្អែក​នេះ​៕