photo of Hun Sen Cup
Hun Sen Cup៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ អង្គរថាយហ្គឺរ

ការប្រកួតកាលពីម្សិលមិញ ក្រុមប៉ូលិស បានទម្លាក់ក្រុមអង្គរថាយហ្គឺរ ដោយការយកឈ្នះ ២-០ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ដោយពួកគេត្រូវជួបក្រុមក្រសួងការពារជាតិ (ទ័ព) ដែលបានទម្លាក់ក្រុមម្ចាស់ជើងឯករង ណាហ្គាវើល ៣-១ ដោយប្រើពេលរហូតដល់១២០នាទី។

ក្រុមប៉ូលិស ដែលបានទម្លាក់ក្រុមយុវជនបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ នៅវគ្គ៨ក្រុម ដោយបានឈ្នះទាំង២ជើងនោះ បានបង្ហាញការវាយបកទៅលើក្រុមអង្គរថាយហ្គឺរ បានយ៉ាងល្អ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ហើយភាពសប្បាយរីករាយបានកើតមានឡើង នៅពេលខ្សែប្រយុទ្ធ នួន បូរី បានស៊ុតបាល់ដោយប្រើជើងឆ្វេង បញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៣២នោះ។

photo of Hun Sen Cup
Hun Sen Cup៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ អង្គរថាយហ្គឺរ

ជាមួយការនាំមុខ ១-០ នេះបានជំរុញឲ្យក្រុមអង្គរថាយហ្គឺរ បង្កើនការវាយលុកកាន់តែខ្លាំង និងបានបង្កើតឱកាសមាស នៅមុនទីក្រុមប៉ូលិស ផងដែរ ប៉ុន្តែគ្រាប់បាល់ទាំងនោះ ត្រូវបានសង្រ្គោះដោយអ្នកចាំទី ប្រាក់ មុន្នីភិរុណ បានយ៉ាងល្អ។ បន្ថែមលើនេះ ការលើកបាល់យ៉ាងល្អរបស់ អុល រ៉ាវី បានផ្តល់ឱកាសឲ្យ លន់ ចំរើន តែតបាល់នោះបញ្ចូលទីយ៉ាងល្អ នៅនាទីទី៧២ ដើម្បីជួយឲ្យក្រុមប៉ូលិស ឈ្នះអង្គរថាយហ្គឺរ ២-០។

ជ័យជម្នះ ដែលរកបាននៅក្រោមតំណក់ទឹកភ្លៀងនេះ បានជួយឲ្យក្រុមប៉ូលិស ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នេះ ជាលើកទី២ បន្ទាប់ពួកគេបានឈ្នះពាន ជាលើកទី១ សម្រាប់ការចូលរួមជាលើកដំបូង កាលពីឆ្នាំ២០១៤។

photo of Hun Sen Cup
Hun Sen Cup៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ២-០ អង្គរថាយហ្គឺរ

ក្រុមប៉ូលិស នឹងត្រូវឡើងទៅជួបក្រុមទ័ព នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ព្រោះទ័ព ក៏បានទម្លាក់ក្រុមណាហ្គាវើល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ។ នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះ ទ័ព បានយកឈ្នះក្រុមណាហ្គាវើល ៣-១ ដោយប្រើពេលរហូតដល់១២០នាទី។

photo of Hun Sen Cup
photo of Hun Sen Cup 2018