ក្រុមមន្ត្រីប៉ូលីសអាហ្សង់ទីនបានមកដល់ក្រុងម៉ាឌ្រីដដើម្បីជួយដល់កងកម្លាំងសន្តិសុខអេស្ប៉ាញកំណត់មុខសញ្ញាអ្នកបង្កើតបញ្ហានៅមុនវគ្គផ្តាច់ព្រ័ត្រ Copa Libertadores ដែរបង្កនៅប្រទេសអាហ្សង់ទីននៅប្រកួតជើងទី2។

ប៉ូលីសអាហ្សង់ទីន ទៅដល់ទីក្រុងម៉ាឌ្រីដដើម្បីកំណត់អត្តសញ្ញាណអ្នកបង្កបញ្ហាវគ្គផ្ដាច់ព្រ័ត្រ Libertadores
ប៉ូលីសអាហ្សង់ទីន ទៅដល់ទីក្រុងម៉ាឌ្រីដដើម្បីកំណត់អត្តសញ្ញាណអ្នកបង្កបញ្ហាវគ្គផ្ដាច់ព្រ័ត្រ Libertadores

ក្រុមអ្នកគាំទ្រប្រមាណ 1ម៉ឺននាក់ពីក្រុមទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើដំណើរពីប្រទេសអាហ្សង់ទីនសម្រាប់ការប្រកួតត្រូវបានពន្យារពេលដល់ទៅពីរលើ និងផ្លាស់ប្តូរទីលាន ហើយនឹងធ្វើឡើងនៅកីឡាដ្ឋាន Bernabeu។

កាលពីជើងទី1 ក្រុមទាំងពីបានត្រឹមស្មើរគ្នា 2-2 លើដីរបស់ Boca ខណៈជើងទី2 ត្រូវទៅលេងនៅទឹកដីរបស់ Rive Plate វិញ ប៉ុន្តែត្រូវបានផ្អាកពីរដងក្រោយពីក្រុមអ្នកគាំទ្របានវាយប្រហារលើរថយន្តក្រុងរបស់ក្រុមកីឡាករដល់ថ្នាក់មានរបួសដល់កីឡាករ Boca Juniors ទើបការប្រកួតនេះសម្រេចចិត្តយកមកប្រកួតនៅប្រទេសអេស្ប៉ាញនាកីឡាដ្ឋាន Bernabeu របស់ Real Madrid វិញ៕