ប៉ូលីស Merseyside នៅសប្តាហ៍នេះ បានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងទៅលើការរើសអើង ដល់ខ្សែបម្រើអេហ្ស៊ីប Mohamed Salah តាមរយៈសារ Tweeter ដែលត្រូវបានអ្នកគាំទ្របាល់ទាត់ម្នាក់ បង្ហោះកាលពីថ្ងៃពុធ។

photo of Mohamed Salah
Mohamed Salah

អ្នកប្រើប្រាស់ Twitter នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណថាជាអ្នកគាំទ្រក្រុម Everton។ រូបគេ បានបង្ហោះសារជាច្រើន ទាក់ទងនឹងការប្រមាថមាក់ងាយ រើសអើង ដល់ Mohamed Salah។

ភ្លាមៗ ក្រោយដឹងថា បុគ្គលនោះជាអ្នកគាំទ្រក្លឹប Everton ក្លឹប Everton ផ្ទាល់ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះអត្តចរិតរបស់អ្នកគាំទ្របែបនេះ ដោយនិយាយថា៖ «Everton សូមថ្កោលទោសជាខ្លាំង ចំពោះគ្រប់ទម្រង់នៃការរើសអើង។ យើងនឹងចែករំលែករាល់អ្វីគ្រប់យ៉ាងជាមួយអាជ្ញាធរ ដើម្បីស្វែងរកអ្នកប្រើប្រាស់ Twitter នោះ …»។

photo of Mohamed Salah
Mohamed Salah

ចំណែកក្រុមអ្នកគាំទ្រ Everton ក៏បានថ្កោលទោសចំពោះសកម្មភាពរើសអើង ដល់ Mo Salah ដែរ ដោយលើកឡើងថា៖ «គាំទ្រក្រុមបាល់ទាត់ ក្នុងទីក្រុងនេះ បានធ្វើឲ្យយើងស្គាល់ពីភាពចម្រុះប្លែកគ្នាជាច្រើន»។

គួរឲ្យថា Mohamed Salah គឺជារឿយៗ តែងតែក្លាយជាផ្ទាំងស៊ីបនៃការរើសអើង និងប្រមាថ ពីសំណាក់អ្នកគាំទ្រអង់គ្លេសមួយចំនួន ដោយសារតែគាត់ជាអ្នកកាន់សាសនាអ៊ីស្លាម និងមកពីប្រទេសអេហ្ស៊ីប។ ក្រៅពី Mo Salah ក៏មានកីឡាករស្បែកខ្មៅផ្សេងទៀត តែងតែទទួលរងការរើសអើង ទាំងក្នុង និងក្រៅទីលានប្រកួត។ ដូច្នេះហើយ ទើបសហព័ន្ធបាល់ទាត់អង់គ្លេស និងសហព័ន្ធបាល់ទាត់អឺរុប តែងតែព្យាយាម បង្កើតយុទ្ធនាការនានា ដើម្បីបង្ករឲ្យមានភាពស្មើគ្នា និងគ្មានការរើសអើង ក្នុងពិភពបាល់ទាត់៕