photo of champions-league
Liverpool និង Real Madrid

ក្នុងជំនួបពានរង្វាន់បាល់ទាត់ទ្វីបអុឺរ៉ុបលំដាប់ទី១ វគ្គផ្ដាច់ព្រ័ត្រ UEFA Champion League ដែលជំនួបរវាងក្រុមបាល់ទាត់ហង្សក្រហម Liverpool ជួបជាមួយក្រុមបាល់ទាត់ស្ដេចស Real Madrid នាទឹកដីទីក្រុង ខៀវ ប្រទេសអ៊ុយក្រែន នាវេលាម៉ោង ១:៤៥នាទី។

ការប្រកួតរវាងក្រុមអធិរាជស Real Madrid និងក្រុមហង្សក្រហម Liverpool បានឈានចូលមកដល់ហើយ ដែលនេះគឺជាការប្រកួតដ៍សំខាន់ និងអស្ចារ្យបំ​ផុត​ប្រចាំសប្តាហ៍នេះ។ Real Madrid នឹងលេងក្នុងនាមជាក្រុមការពារជើងឯក Champion League ខណ:ក្រុមដែលមកពីអេស្ប៉ាញមួយនេះ គឺជាក្រុមជើងឯក​ឆ្នាំចាស់ និងជាក្រុមដែលធ្លាប់ឈ្នះជើងឯកសរុប ១២សម័យកាល។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុម Real Madrid មានបំណងចង់ឈ្នះ Champion League ក្នុងរដូវកាលនេះទៀត ដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងនាមជា​ក្រុមដំបូងដែលឈ្នះពាននេះ ៣រដូវកាលជាប់គ្នា។ យ៉ាងណាវិញ បើក្រឡេកមើល​ក្រុម​ហង្សក្រហម Liverpool វិញ ហាក់កំពុងឡើងជើងយ៉ាងខ្លាំង នាពេល​បច្ចុប្បន្ននេះ។

ចំនែកឯក្រុមបាល់់់់ទាត់ Liverpool អាចនឹងអវត្តមានកីឡាករ James Milner ក្នុងជម្រើស ១១នាក់ដំបូងដោយសារបញ្ហារបួស ខណៈដែលកីឡាករ Emre Can ទំនងជាស្ថិតនៅកៅអីខាងក្រៅ បន្ទាប់ពីមានការចរចារទៅ Juventus កាលពីពេលថ្មីៗ។

ដូច្នេះចូលរួមទស្សទាយលទ្ធផលរវាងក្រុមទាំង២ ថាក្រុមណាមួយនឹងក្លាយជាជើងឯក Champion League ក្នុងឆ្នាំនេះ៖

photo of champions-league
champions-league