photo of ​ក្រុម​បាល់ទាត់​នារី​កម្ពុជា
​ក្រុម​បាល់ទាត់​នារី​កម្ពុជា

​ក្រុម​បាល់ទាត់​នារី​កម្ពុជា បន្ត ជួបជាមួយ​ក្រុម​បាល់ទាត់​នារី​ថៃ នៅ​ម៉ោង ៤:០០​ នាទី​រសៀលនេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ 2018 AFF Women’s Championship នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី។

បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងថៃ ក្នុងប្រកួតទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ស្ដ្រីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Women’s Championship 2018 ពូលA នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន Bumi Sriwijaya ប្រទេសឥណ្ឌូស៊ី ។ នេះគឺជាការប្រកួតដ៏សំខាន់ និងលំបាកសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ដែលត្រូវប្រឈមមុខជាមួយក្រុមពោរពេញដោយបទពិសោធន៍ដូចជាក្រុមថៃនេះ ។

​​គិត​ត្រឹម​ពីរ​ប្រកួត​ដំបូង​ក្រុម​បាល់ទាត់​​នារី​កម្ពុជា​យក​បាន ៣​ពិន្ទុ​​ ដោយ​ប្រកួត​ទី​១ យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​នារី​ទីម័រខាងកើត ១២-០ និង​​បរាជ័យ​នា​ប្រកួត​ទី​២ ដោយ​ចាញ់​ក្រុម​បាល់ទាត់​នារី​ម៉ាឡេស៊ី ៤-០។ ប៉ុន្តែ​ក្រុម​នារី​កម្ពុជា​នៅ​តែ​កាន់​កាប់​កំពូល​តារាង​ពូល A ​ដដែល ដោយ​សារ​នៅ​ចំណេញ​​គ្រាប់​​បាល់ ៨ គ្រាប់​។

​​​ចំណែក​ក្រុម​បាល់ទាត់​នារី​ថៃ​វិញ​គឺ​មាន ៣​ ពិន្ទុ​ក្នុង​ចំណោម ១​ ប្រកួត​ ពោល​​គឺ​ពួក​គេ​​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​នារី​ទីម័រខាងកើត ៨-០។ ចាំមើល ​ក្រុម​បាល់ទាត់​នារី​កម្ពុជា អាចដណ្តើមយក៣ពិន្ទុពី​ ក្រុម​បាល់ទាត់​នារី​ថៃបានដែរឬទេ?

photo of ក្រុម​បាល់ទាត់​នារី​ថៃ
ក្រុម​បាល់ទាត់​នារី​ថៃ