ក្រុមបាល់ទាត់​ ប៊ែលហ្ស៊ិក​ បានយកឈ្នះ ក្រុមបាល់ទាត់ជប៉ុន​ 3-2 ហើយបានឡើងទៅជួបក្រុមខ្លាំងប្រេស៊ីល​ ក្នុងវគ្គ 8ក្រុម​ ក្រោយវាយបកឈ្នះជប៉ុន​មៅចុងម៉ោងនៃ​ World Cup 2018។

photo of ប៊ែលហ្ស៊ិក​ ឈ្នះជប៉ុន​
ប៊ែលហ្ស៊ិក​ ឈ្នះជប៉ុន​

ក្រុមជើងខ្លាំងនៅអាស៊ី ជប៉ុន បានបើកការនាំមុខក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក 2គ្រាប់មុននៅដើមវគ្គទី2 តែត្រូវបានប៊ែលហ្ស៊ិក រកគ្រាប់បាល់តាមពីក្រោយរហូតដល់ស្មើ និងឈ្នះវិញនៅនាទីទី90+ វាគួរអោយភ្ញាក់ភ្អើមួយសម្រាប់ប៊ែលហ្ស៊ិក នឹងជាគួរអោយសោកស្ដាយផងសម្រាប់ ជប៉ុន ដែលជិតចប់ការប្រកួតហើយនោះ។

ខណៈដែលការឈ្នះនេះនឹងធ្វើអោយពួកគេ ប៊ែលហ្ស៊ិក ឡើងទៅកាន់វគ្គ 8ក្រុម ដោយត្រូវប៉ះប្រេស៊ីល​ ដែលបានទម្លាក់មិចស៊ិក​ 2-0 ក្នុងព្រឹត្តការណ៏ FIFA World Cup​ នៅឆ្នាំ 2018 នេះ ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC