ក្រុមបាល់ទាត់ជម្រើសជាតិ ប៊ែលហ្ស៊ិក បានកក់កៅអី ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិនៃព្រឹត្តការណ៏ FIFA World Cup 2018 នៅរុស្ស៊ី ក្រោយបំបាក់ទុយនេស៊ី ៥-២។

photo of ប៊ែលហ្ស៊ិក​ ប៉ះ​​ ទុយនេស៊ី
ប៊ែលហ្ស៊ិក​ ប៉ះ​​ ទុយនេស៊ី

៥គ្រាប់របស់ប៊ែលហ្ស៊ិក ធើ្វបានដោយការទាត់បាល់ប៉េណាល់ទីរបស់ប្រធានក្រុម Eden Hazard នាទីទី៦ និង៥១ ខណៈខែ្សប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ធើ្វបាន២គ្រាប់ គឺនៅនាទី១៦,៤៥ និងគ្រាប់ចុងក្រោយធើ្វបានដោយខែ្សប្រយុទ្ធ Batshuayi នាទី៩០ ស្របពេល២គ្រាប់សងវិញរបស់ទុយណេស៊ី រកបានដោយ Dylan Bronn នាទី១៨ និង Wahbi Khazri នាទី៩០។

ប៊ែលហ្ស៊ិកបានក្លាយេជាក្រុមទី៥​ ក្នុងចំណោម​ ៣២ប្រទេសដែលបានកក់កៅអីវគ្គ១៦ក្រុម​ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ​ បារាំង​ ក្រូអាត​ និងម្ចាស់ផ្ទះរុស្ស៊ី​ ហើយក្រុមមកពីអាហ្រ្វិក​ ទុយនេស៊ី​ ក៏បានកក់សំបុត្រយន្តហោះទៅផ្ទះវិញផងដែរជាមួយ​ អេហ្ស៊ីប​ អារ៉ាប៊ីសាអូឌីត​ ម៉ារ៉ុក​ ប៉េរូ​ កូស្តារីកា នឹងកូរ៉េខាងត្បូង៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ bbc