ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានលត់ក្រុមមកពីអាមេរិកខាងជើង ប៉ាណាម៉ា 3-0 ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល G បណ្តោះអាសន្ននៃ World Cup 2018 នៅប្រទេសរុស្ស៊ី។

photo of ប៊ែលហ្ស៊ិក​ លត់ ប៉ាណាម៉ា​ 3-0 ព្រឹត្តការណ៏​ ​World Cup
ប៊ែលហ្ស៊ិក​ លត់ ប៉ាណាម៉ា​ 3-0 ព្រឹត្តការណ៏​ ​World Cup

ក្រុមដែលកំពុងឡើងជើងខ្លាំងនៅអឺរ៉ុប ប៊ែលហ្ស៊ិកបានបើកការនាំមុខគ្រាប់ទី1 នៅនាទីទី47 ពោលគឺទើបចាប់ផ្តើមលេងវគ្គទី2 បាន2នាទីប៉ុណ្តោះ។ ដោយបន្ថែម2គ្រាប់ទៀតនៅនាទីទី69​ និងនាទីទី75​ រកគ្រាប់បាល់បានសម្រេចដោយខ្សែប្រយុទ្ធ ​Romelu Lukaku មកពីក្លឹប​ Manchester United .

ជ័យជម្នះនេះធើ្វឱ្យបែលហ្ស៊ិក ទទួលបាន 3ពិន្ទុ ឈរនៅលេខរៀងទី 1ក្នុងពូល G តាមពីក្រោយដោយក្រុមជម្រើសជាតិអង់គ្លេស មាន 3ពិន្ទុដូចគ្នា តែខុសចំនួនគ្រាប់បាល់៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC