ប្រកួតកម្ដៅសាច់ដុំត្រៀម World Cup អេស្ប៉ាញ ឈ្នះ ទុយនេស៊ី (វីដេអូ)
ខ្សែប្រយុទ្ធ Iago Aspas ស៊ុតមួយគ្រាប់ចុងម៉ោងជួយអេស្ប៉ាញឈ្នះទុយនេស៊ី នៅក្នុងការប្រកួតមិត្តភាពលើកចុងក្រោយនៅ Krasnodar ត្រៀម World Cup 2018 នៅប្រទេសរុស្ស៊ី។

ពិតណាស់ អេស្ប៉ាញបានដាក់កីឡាករ 11នាក់ដំបូងសុតតែកីឡាករខ្លាំងៗ ប៉ុន្តែេវារៀងពិបាកក្នុងការបំបែកកំពែងរបស់ទុយនេស៊ីរហូតដល់នាទីទី84 ទើបខ្សែប្រយុទ្ធមកពី Celta Vigo ស៊ុតគ្រាប់ជ័យជម្នះបាន បន្ទាប់ពីប្ដូរចូលជំនួស Jordi Alba ក្នុងនាទី76។
ក្នុង 20ប្រកួតចុងក្រោយនេះ អេស្ប៉ាញ មិនដែលស្គាល់ចាញ់សោះទោះបីជាប៉ះក្រុមខ្លាំងមិចក៏ដោយ។ នឹងចាប់ផ្ដើមយុទ្ធនាការ World Cup ទល់នឹង ព័រទុយហ្គាល់ នៅថ្ងៃសុក្រសប្តាហ៍ក្រោយនៅទីក្រុង Sochi ខណៈដែលប្រទេសទុយនេស៊ី នឹងជួបជាមួយអង់គ្លេសនៅទីក្រុង Volgograd នៅថ្ងៃសៅរ៍ទី 18 ខែមិថុនាសប្តាហ៍ក្រោយដែរ ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC