ខ្សែប្រយុទ្ធ Roberto Lewandowski បានទាត់បញ្ចូលទីគ្រាប់ទី 53ក្នុងក្រុមជម្រើសជាតិប៉ូឡូញ ប៉ុន្តែ​បានត្រឹមស្មើ ឈីលីប៉ុណ្នោះ ដោយ​លទ្ធផល 2ទល់នឹង2 ក្នុងជំនួបកម្ដៅសាច់ដុំត្រៀម FIFA World Cup នៅថ្ងៃសុក្រ សប្តាហ៍ក្រោយនៅក្រុង Pozan។

photo of ប៉ូឡូញ ប៉ះ ឈីលី
ប៉ូឡូញ ប៉ះ ឈីលី

ពិតណាស់ ខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Roberto Lewandowski បាននាំមុខមួយគ្រាប់មុនដោយបាល់ស៊ុតពីចម្ងាយចូលនៅនាទីទី30 លំលង់បានបួននាទីខ្សែប្រយុទ្ធ Kamil Grosicki មកពីក្លឹប Hull City រកបានមួយគ្រាប់ទៀតជូនប៉ូឡូញដោយគ្រាប់បាល់បញ្ចូនពីខ្សែបម្រើ Piotr Zielinski មកពី Napoli ។

លុះដល់នាទីទី 38 ខ្សែបម្រើរបស់ ឈីលី បានតែតបាល់មួយគ្រាប់ចូលមុនខ្សែការពារ Miiko Albornoz មកពីក្រុម Hannover 96 ស៊ុតបញ្ចុលទៅនៅនាទីទី 56។

សម្រាប់ប្រទេស ឈីលី វិញគឺមិនមានកៅអីទៅលេង FIFA World Cup ទេដោយសាធ្លាក់វគ្គចំរុះក្នុងពូល ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC