Kylian Mbappe ប៉ុន្មានប្រកួតចុងក្រោយនេះ ស្ទើតែរកគ្រាប់បាល់បានគ្រប់ប្រកួតទៅហើយ ជាពិសេសយប់មិញនេះ រកបាន2 គ្រាប់ម្នាក់់ឯងជួយ បារាំងតាមស្មើ អ៊ីស្លង់នៅក្នុងដៃរបស់ខ្លួនប្រកួតមិត្ដភាពយប់មិញននេះ។

ប្រកួតមិត្ដភាព Mbappe ស៊ុតប៉េណាល់ទីចុងម៉ោងជួយ បារាំងតាមស្មើអ៊ីស្លង់
ប្រកួតមិត្ដភាព Mbappe ស៊ុតប៉េណាល់ទីចុងម៉ោងជួយ បារាំងតាមស្មើអ៊ីស្លង់

នៅពេល PSG បំបាក់ Lyon 5ទល់នឹង0 កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ស៊ុតបញ្ចូលទីបាន 4ម្នាកឯងដោយប្រើពេលត្រឹមតែ13 នាទីប៉ុណ្ណោះ ដែរក្លាយជាកីឡាករវ័យក្មេងជាងគេនៅក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរយៈពេល 45ឆ្នាំចុងក្រោយនេះស៊ុតបាន 4គ្រាប់ក្នុងមួយប្រកួត។

ការប្រកួតប្រកួតមិត្ដភាពអន្តរជាតិយប់មិញនេះ ក្រុមភ្ញៀវ អ៊ីស្លង់បើកកានាំមុខមុននៅនាទីទី 30 នឹង 58 ដោយខ្សែបម្រើប្រយុទ្ធ Birkir Bjarnason នឹង Kári Árnason។ Mbappe ដែលប្ដូរចូលនៅនាទី60បានស៊ុតទៅបុកនាក់ចាំទីអ៊ីស្លង់ លងទៅបុកខ្សែការពារធើ្វឱ្យចូលទីខ្លួនឯងនៅនាទីទី 86 លុះដល់នាទី 90ទៅហើយ Mbappe ស៊ុតប៉េណាល់មួយគ្រាប់ទៀតជួយ មាន់គក់បារាំងតាមស្មើអ៊ីស្លង់ 2ទល់នឹង2 ៕

ប្រភពពី៖ Goal