ការលេងដ៏ល្អឥតខ្ចោះរបស់ក្រុម Real Madrid ក្នុងក្របខ័ណ្ឌ La Liga ត្រូវបានបញ្ចប់កាលពីយប់មិញហើយ។ ខណៈដែលការប្រកួតយប់មិញពួកគេបានត្រឹមស្មើតែប៉ុណ្នោះដោយលទ់ផល 1-1 ជាមួយ Athletic Bilbao និងនៅពីក្រោមម្ចាស់ជើងឯក Barcelona ពីរពិន្ទុក្នុងតារាងលីគកំពូលរបស់អេស្ប៉ាញ។

Real Madrid
Real Madrid

ពិតណាស់ ការប្រកួតក្នុងលីគកំពូលរបស់អេស្ប៉ាញកាលពីយប់មិញ Real Madrid ប៉ះជាមួយ Athletic Bilbao ។ ដោយក្រុមម្ចាស់ផ្ទះ Athletic Bilbao នាំ​មុខ​ 1​គ្រាប់​មុន​តាំង​ពី​វគ្គ​ទី​មួយ​​ ហើយ​ពួកគេ​ប្រឹងប្រែង​វាយ​បក​ទម្រាំ​​​ស្មើ​ ធ្វើ​បាន​សម្រេច​ដោយ​ Isco នៅ​នាទី​​ 63​ក្រោយ​​អ្នក​ចាត់​ការ​ប្ដូរ​​​រូប​គេ​ចូល​នៅ​វគ្គ​ទី​ពីរ​ ៕