Chelsea នៅ​តែ​បន្ត​រក​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​លក្ខខណៈ​មិត្តភាព​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​​ក្លឹប​រួម​ទីក្រុង​ឡុងដ៏ Arsenal ២-១ កាល​ពី​យប់​មិញ។

Chelsea នឹង Arsenal
Chelsea នឹង Arsenal

ខ្សែ​ប្រយុទ្ធ Kai Havertz ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Chelsea នាទី​២៦ មុន​ពេល Granit Xhaka ​ជា​អ្នក​រក​គ្រាប់​តាម​ស្មើ​ឲ្យ Arsenal នាទី​ទី​៦៩។ យ៉ាងណាមិញ នៅ​៣​នាទី​បន្ទាប់​ខ្សែ​ប្រយុទ្ធ Tammy Abraham ​ធ្វើ​បាន​គ្រាប់​ទី​ពីរ​ឲ្យ​តោ​ខៀវ ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ផង​ដែរ។

ប្រកួត​បន្ទាប់ Chelsea នឹង​ត្រូវ​ជួប​ក្រុម​រួម​ទីក្រុង​ឡុងដ៏​មួយ​ទៀត​គឺ Spurs។ ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​មិត្តភាព London Derby ច្រើន​បែប​នេះ​គឺ​ដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់​​ជួយ​ដល់​សប្បុរសធម៌​សុខភាព​ផ្លូវ​ចិត្ត​នៅ​ចក្រភពអង់គ្លេស៕