ការ​ប្រកួត​រវាង​ក្លឹប​ Tottenham Hotspur នឹង​ក្លឹប​ Rennes ក្នុង​ក្របខ័ណ្ឌ​ UEFA Europa Conference League នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​(ម៉ោង​ប្រទេស​អង់គ្លេស) ត្រូវ​បាន​លុប​ចោល​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ UEFA ទៅ​កាន់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

Tottenham Hotspur នឹង​ក្លឹប​ Rennes
Tottenham Hotspur នឹង​ក្លឹប​ Rennes

Spurs បាន​សុំ​ផ្អាក​ការ​ប្រកួត​ខាង​លើ​នេះ​ ក្រោយ​ពី​រក​ឃើញ​កីឡាករ​ក្រុម​ឈុត​ធំ​របស់​ខ្លួន​ ៨រូប​ ក៏​ដូច​ជា​បុគ្គលិក​ ៥រូប​ បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩ កាល​ពី​ពេល​ថ្មី​។

ជា​ពិសេស​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ Spurs បាន​ធ្វើ​ការ​ប្រកាស​ដោយ​ឯកឯង​តែ​ម្ដង​ ដោយ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ពី​ UEFA ថា​ ការ​ប្រកួត​ខាង​លើ​នៅ​ថ្ងៃ​នេះ​ នឹង​ត្រូវ​លុប​ចោល​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​បើ​យោង​ Sky Sports ខាង​ UEFA បាន​អនុញ្ញាត​ ខណៈ​ដែរ​ក្លឹប​ Rennes មាន​ការ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដោយ​សារ​ទើប​តែ​ប្រាប់​ទៅ​ខាង​ក្រុម​ខ្លួន​​ ខណៈ​ក្រុម​ខ្លួន​បាន​មក​ដល់​អង់គ្លេស​រួច​ទៅ​ហើយ​៕