ពានរង្វាន់ UEFA Champions League  រដូវកាលថ្មីនេះ ប្រកួតវគ្គសន្សំពិន្ទុពីពូល A ដល់ D បាន​បញ្ចប់​ការ​ប្រកួត​ទី​6 ជា​ស្ថាពរ​ហើយ​កាល​ពី​យប់​មិញ ក្នុង​នោះ​គេ​ក៏​បាន​ឃើញ​ក្រុម​ដែល​ឡើង​និង​ធ្លាក់​រួចរាល់​ដែរ។ ចំពោះ​យប់​នេះ​វិញ​ត្រូវ​ដល់​វេន​ពី​ពូល E ដល់ H ​លេង​ប្រកួត​ចុងក្រោយ​ដើម្បី​រក​ក្រុម​ឡើង​ទៅ ​វគ្គ​16​ក្រុម​ចុងក្រោយផងដែរ។

ប្រកួត Champions League យប់មិញតើក្រុមណាឡើងទៅលេងវគ្គបន្ត (វីដេអូ)
ប្រកួត Champions League យប់មិញតើក្រុមណាឡើងទៅលេងវគ្គបន្ត (វីដេអូ)

ពីពូល A ដល់ D ក្រុមដែរឡើងវគ្គ 16ក្រុមចុងក្រោយកាលពីយប់មិញមានដូចជា Borussia Dortmund មកពីអាល្លឺម៉ង់ឈរនីលេខ1 នៅពូល A នឹង Atletico Madrid មកពីអេស្ប៉ាញឈរនៅលេខ2 ចំណែកលេខ3 នឹង4 បានទៅលើ Club Brugge នឹង AS Monaco។

ពូល B លេខ1 បានទៅលើ Barcelona មកពីអេស្ប៉ាញចំណែកលេខ2បានទៅលើ Tottenham Hotspur មកពីអង់គ្លេស លេខ3 លេខ4 បានទៅលើ Inter Milan នឹង PSV Eindhoven។

ពូល C លេខ1 បានទៅលើ Paris Saint-Germain មកពីបារាំងចំណែកលេខ2បានទៅលើ Liverpool មកពីអង់គ្លេស លេខ3 លេខ4 បានទៅលើ Napoli នឹង Red Star Belgrade។

ពូល D លេខ1 បានទៅលើ FC Porto មកពីព័រទុយហ្គាល់ចំណែកលេខ2បានទៅលើ Schalke 04 មកពីអាល្លឺម៉ង់ លេខ3 លេខ4 បានទៅលើ Galatasaray នឹង Lokomotiv ។

ក្រុមលេខ1 នឹង2 ឡើងទៅលេងវគ្គ 16ក្រុមចុងក្រោយពាន UEFA Champions League ចំណែកលេខ3 ធ្លាក់ទៅលេងពាន UEFA Europa League រីុឯលេខ4 ត្រលប់ទៅដេកផ្ទះវិញ៕

ចុចខាងក្រោមនេះដើម្បីទស្សនាវីដេអូ៖