ប្រទេសហ្កាណាបានរំលាយសមាគមកីឡាបាល់ទាត់ជាតិរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីរូបនេះត្រូវបានគេថតជាប់ពាក់ព័ន្ធនឹងរឿងសំណូកសាច់ប្រាក់។

photo of ប្រទេស ហ្កាណា រំលាយសមាគមកីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីមានរឿងអាស្រូវសាច់ប្រាក់
ប្រទេស ហ្កាណា រំលាយសមាគមកីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីមានរឿងអាស្រូវសាច់ប្រាក់

លោក Kewsi Nyantakyi ដែលជាប្រធានាធិបតីរបស់ប្រទេសហ្គាណា ត្រូវបានគេថតជាប់ពេលទទួលលុយ 65,000ដុល្លារពីអ្នកសារព័ត៌មានម្នាក់ដែលបន្លំខ្លួនធ្វើជាអ្នកជំនួញដែលចង់វិនិយោគក្នុងបាល់ទាត់ប្រទេសនេះ។

ពិតណាស់ អ្នកសារព័ត៌មានរូបនោះបានបន្លំខ្លួនធ្វើជាអ្នកជំនួញមកពីក្រុមហ៊ុនមួយនៅមជ្ឈឹមបូព៌ា ដែលចង់វិនិយោគក្នុងបាល់ទាត់ហ្គាណា។ ក្រុមការងារថតឯកសារនោះបានអញ្ជើញលោក Nyantakyi ទៅសណ្ឋាគារប្រណិតមួយនៅមជ្ឈឹមបូព៌ា ដោយសន្យាថានឹងមានការប្រជុំជាមួយអ្នកជំនួញសម្បូរទ្រព្យម្នាក់ដែលចាប់អារម្មណ៍ក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់ហ្គាណា។ លោក Nyantakyi បានទៅចូលរួមការចរចាទាំង២លើក និងបានសរសេរលើកិច្ចព្រមព្រៀងឧបត្ថម្ភក្នុងនាមតំណាងឱ្យ GFA ៕

ប្រភពពី៖ BBC