ប្រធានក្រុម Arsenal លោក Laurent Koscielny បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង។ ហើយបានរិះគន់គ្រូបង្វឹករបស់ក្លឹប Didier Deschamps ដោយមិនរកគាត់ម៉ាទិចនៅពេលគាត់មានរបួស។

ប្រធានក្រុម Arsenal លោក Koscielny ចូលនិវត្តន៍ពីជម្រើសជាតិបារាំង
ប្រធានក្រុម Arsenal លោក Koscielny ចូលនិវត្តន៍ពីជម្រើសជាតិបារាំង

ប្រធានក្រុម Arsenal រូបនេះមានបញ្ហាប្រអប់ជើងអំឡុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ Europa League កាលពីខែឧសភា ហើយបានខកខានយុទ្ធនាការ World Cup នៅរុស្ស៊ី ដែលបារាំង គឺជា​ជើងឯក។

Koscielny  បាននិយាយថា៖ «ខ្ញុំគិតថាខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានសម្រាប់ប្រទេសបារាំង។ ការរងរបួសរបស់ខ្ញុំមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំទេ។ ការទទួលជ័យជម្នះរបស់ក្រុមជម្រើសជាតិបារាំងបានធ្វើអោយខ្ញុំមានការខូចចិត្តខ្លាំងជាងរបួសរបស់ខ្ញុំទៀត។ ព្រោះគ្រូបង្វឹកមិនហៅខ្ញុំឱ្យទៅលេង World Cup»

Koscielny បន្ថែមទៀតថា៖ «Didier Deschamps បានទូរស័ព្ទមកខ្ញុំម្តងក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំនៅខែកញ្ញា។ បើមិនមែនថ្ងៃខួបកំណើតទេគឺគាត់មិនទូរស័ព្ទមកខ្ញុំទេមើលទៅ។ ខ្ញុំខកចិត្តខ្ញុំជាមួយមនុស្សជាច្រើនមិនត្រឹមតែគ្រូបង្វឹកប៉ុណ្ណោះទេ។ ពេលលោកនៅធ្វើបានលោកមានមិត្តច្រើនណាស់ដល់ពេលលោករបួសមិនមានអ្នកណាមកសួរអីសោះ»

ប្រភព៖ PSN