ប្រធានក្រុម Harry Kane នឹងដឹកនាំអង់គ្លេសលើកពាន World Cup ឱ្យបាន
ប្រធានក្រុមរបស់បាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane បាននិយាយថា ក្រុមរបស់គេអាចឈ្នះ World Cup នៅប្រទេសរុស្ស៊ី ទោះបីអ្វីផ្សេងៗទៀតមិនល្អគ្រប់គ្រាន់ក៏ដោយ។

ពិតណាស់ ខ្សែប្រយុទ្ធ Kane វ័យ 24 ឆ្នាំរូបនេះ ត្រូវលោក Southgate ប្រាប់ពីផែនការផ្ដល់ស្លាកប្រធានក្រុមឲ្យពាក់តាំងពីប៉ុន្មានសប្ដាហ៍មុនមកម្ល៉េះ តែទើបថ្ងៃអង្គារនេះប៉ុណ្ណោះដែលការប្រកាសជាផ្លូវការត្រូវបានធ្វើឡើងចំពោះមុខអ្នកសារព័ត៌មាន។
Kane ថា ការលើកពាន World Cup មិនមែនជារឿងមិនអាចទៅរួចទេ។ វាជាព្រឹត្តិការណ៍ដ៏ធំលើលោក។ គេជឿថា ក្រុមរបស់គេអាចធ្វើវាបាន ហើយគេមិនអាចត្រឹមអង្គុយនៅទីនេះហើយនិយាយថា ពួកគេមិនអាចឈ្នះ World Cupទេ។
ក្រុមជម្រើសជាតិអង់គ្លេសនឹងឆ្ពោះទៅ World Cup នៅរុស្ស៊ី ថ្ងៃទី12 មិថុនា ហើយត្រូវប៉ះទុយនេស៊ី បើកឆាកពូលនៅថ្ងៃទី18 មិថុនា ហើយបន្តជួបប៉ាណាម៉ា និង បែលហ្ស៊ីក៕
ប្រភពពី៖ bbc