photo of Giorgio Chiellini
កីឡាករ Giorgio Chiellini

ប្រធានក្រុម Juventus និងក្រុមជម្រើសជាតិអុីតាលី កីឡាករ Giorgio Chiellini នឹងត្រូវសម្រាករយៈពេល៦ខែ ដោយសារបញ្ហារបួសសរសៃពួរ (ACL(anterior cruciate ligament))។ Chiellini បានធ្វើការវះកាត់នៅប្រទេសអូទ្រីស និងអាចវិលត្រលប់វិញនាខែមិនា។

«នាថ្ងៃមិញនេះ (ថ្ងៃអាទិត្យ) កីឡាករ​ Giorgio Chiellini បានទទួលការវះកាត់ជង្គង់ខាងស្តាំឡើងវិញ»។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបនៅលើគេហទំព័រផ្លូវការ។

Juventus បានឈ្នះការប្រកួតបើកឆាក២លើកនៅ Serie A ក្នុងរដូវកាលនេះ ដោយព្យាយាមគ្រងពានរង្វាន់ជើងឯកលីគកំពូលអុីតាលី៩លើកជាប់គ្នា ប៉ុន្តែត្រូវការស្វែងរកកីឡាករសំខាន់។

ចំណែកពានរង្វាន់ Champions League ក្លិបស្ថិតនៅក្នុងពូល D ជាមួយ Atletico Madrid, Bayer Leverkusen និង Lokomotiv Moscow។ Chiellini អាចនឹងត្រលប់មកវិញនៅវគ្គ៨ក្រុមចុងក្រោយនៅ Champions League បើសិនជាក្រុមរបស់រូបគេអាចឡើងមកដល់វគ្គនេះ៕