ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានទទូចថាម្ចាស់ជើងឯក La Liga នៅតែមានការប្រកួតប្រជែងខ្លាំងទោះបីជាកីឡាករ Lionel Messi កំពុងរបួសក៏ដោយ ។

photo of Josep Maria Bartomeu
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu

Barcelona នឹងមិនមានវត្តមានរបស់ Messi នោះទេសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុមខ្លាំងរបស់អ៊ីតាលីក្លឹប Inter Milan និងការប្រកួរ EL Clasico ជាមួយ Real Madrid ដោយសារបញ្ហារបួសបាក់ដៃស្ដាំ ។ Messi បានរងរបួសនៅក្នុងការទទួលជ័យជម្នះ ៤-២ របស់ Barca លើក្រុម Sevilla ក្នុងការប្រកួតក្នុងក្របខ័ណ្ឌកំពូល La Liga កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។

photo of Lionel Messi
កីឡាករ Lionel Messi

ការពិភាក្សាអំពីកីឡាករ Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល កាលពីថ្ងៃចន្ទនេះលោក Bartomeu បាននិយាយថា៖ “Messi នឹងចាកចេញអស់រយៈពេលយ៉ាងយូរដែលគាត់ត្រូវការ ។ បើគ្មាន Leo យើងនៅតែមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែរឿងសំខាន់គឺត្រូវឆ្ពោះទៅមុខ ។ យើងត្រូវតែឈ្នះហើយរៀបចំខ្លួនយើង ។ កីឡាករដឹងថាពួកគេនៅទីណា “។

សាររបស់លោក Bartomeu ត្រូវបានគ្រាំទ្រដោយខ្សែការពារ Gerard Pique ដែលបាននិយាយថាគាត់ជឿជាក់ថាក្លឹបនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតនៅពេលអវត្តមានរបស់ប្រធានក្រុមអាហ្សង់ទីនរូបនេះ ។ លោក Ernesto Valverde ទំនងជានឹងដាក់កីឡាករ Ousmane Dembele ឬ Malcolm ជំនួស Messi ក្នុងពេលអវត្តមានរបស់គាត់ ខណៈដែលកីឡាករ Luis Suarez និង Philippe Coutinho នឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងតំបន់ប្រយុទ្ធ ។

Malcolm បានបង្ហាញខ្លួនពីរដងនៅក្នុងលីកចាប់តាំងពីការផ្ទេរមកពីក្លឹប Bordeaux កាលពីរដូវក្តៅនេះ ខណៈដែល Dembele បានស៊ុតបញ្ចូលទីបានចំនួន បីគ្រាប់ក្នុងចំនួន ៩ ប្រកួតរបស់ក្លឹបក្នុងយុទ្ធនាការនេះ ។ Messi ស៊ុតបញ្ចូលទីបាន ៧ គ្រាប់សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញនៅរដូវកាលនេះ ក្នុងការប្រកួតចំនួន ១២​ លើកទាំងអស់របស់ក្រុមអ្នកមានបុណ្យ ។

Barcalona នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវក្លឹប Inter Milan នៅឯកីឡាដ្ឋាន Camp Nou នៅរាត្រីថ្ងៃពុធនេះ មុនពេលទទួលក្រុមយក្សនៅទីក្រុងម៉ាឌ្រីដក្លឹបអធិរាជស Real Madrid ក្នុងជំនួប EL Clasico នៃក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យខាងមុខនេះ ៕