ប្រធានក្លិបថ្មីរបស់ Chelsea លោក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងតែណាត់ជួបជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Cristiano Ronaldo ជុំវិញលទ្ធភាពនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមកកាន់កីឡដ្ឋាន Stamford Bridge។

Todd Boehly , Cristiano Ronaldo នឹងលោក Jorge Mendes
Todd Boehly , Cristiano Ronaldo នឹងលោក Jorge Mendes

ជាការពិតណាស់ ក្រោយមិនមានកៅអីលេងក្នុងពានរង្វាន់ Champions League គឺ Ronaldo តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពី Man Utd ខណៈ ក្លិបដែលសារព័ត៍មានតែងតែចុះផ្សាយគេអាចចូលរួមនោះ គឺ មាន Real Madrid, Bayern Munich និង Paris Saint Germain ជាដើម។

បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាលោក David Ornstein បានលើកឡើងថា Ronaldo ពេញចិត្តក្នុងការបន្តលេងនៅ Man Utd ប៉ុន្តែ Man Utd ហាក់មិនមានភាពច្បាស់លាស់ជាមួយគេ ខណៈ លោក Todd កំពុងតែព្យាយាមទាក់ទងភ្នាក់ងារ Ronaldo ដើម្បីបង្កើនលទ្ធភាពនៃការផ្ទេរនេះកើតឡើងបាន៕