ខ្សែប្រយុទ្ធ Mesut Ozil  រូបនេះបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្របខ័ណ្ឌ Bundesliga ដែលមានបំណងដើម្បីនាំគាត់ត្រលប់ទៅក្លិបនេះនាពេលអនាគត ។

photo of Mesut Ozil
Mesut Ozil of Arsenal

 ប្រធានក្លិប Schalke លោក Clemens Tonnies សង្ឃឹមថាកីឡាករខ្សែប្រយុទ្ធ Mesut Ozil របស់ក្រុម Arsenal នឹងវិលត្រឡប់មកកាន់ក្លិបវិញនាពេលអនាគត ។

កិច្ចសន្យារបស់កីឡាករអន្តរជាតិ អាល្លឺម៉ង់ រូបនេះនៅឯកីឡដ្ឋាន Emirates នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ហើយអនាគតរបស់គាត់នៅតែមិនច្បាស់លាស់ ។

Ozil ថ្មីៗនេះត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្តូរដ៏មានសក្តានុពលនៅខែមករាទៅកាន់ក្លឹប Barcelona ឬ Manchester United ហើយពេលនេះក្រុមអតីត Schalke របស់គាត់កំពុងបង្ហាញការ ចាប់អារម្មណ៍មួយបើទោះ បីជាពួកគេព្រមទទួលយកកិច្ចព្រមព្រៀងក្នុងរយៈពេលខ្លីក៏ដោយ ។

គ្រូបង្វឹក Tonnies បានប្រាប់ Kicker ថា ខ្ញុំអាចស្រមៃឃើញការវិលត្រឡប់មកវិញយ៉ាងល្អ  ប្រសិនបើមានលទ្ធភាពយើងនឹងគិតអំពីវា។ ហើយការវិលត្រឡប់របស់គាត់នឹង ជារឿងល្អប៉ុន្តែវានឹងមិនកើតឡើងនៅរដូវក្តៅខាងមុខនេះទេ ។

ប្រភពពី៖ goal