photo of Antoine Griezmann
Antoine Griezmann of Atletico Madrid

នាយកប្រតិបត្តិក្លឹប Atletico Madrid លោក Miguel Angel Gil Marin បាននិយាយថា ក្លឹបនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើបានដើម្បីរក្សា Antoine Griezmann នៅក្លឹប ខណៈដែលអនាគតរបស់គាត់មិនស្ថិតនៅក្នុងដៃរបស់ក្លឹប។

លោក Angel Gil Marin និយាយថា “ខ្ញុំមិនអាចប្រាប់អ្នក ពីអ្វីដែលនឹងកើតឡើងទេ ពីព្រោះវាមិនអាស្រ័យលើយើងទេ” ។ កាលពីរដូវក្តៅមុន យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើសពីលទ្ធភាពរបស់ក្លឹប ដើម្បីឱ្យគាត់ស្នាក់នៅ។

លោកបន្តទៀតថា យើងនឹងធ្វើរឿងដដែលនេះម្តងទៀត នៅរដូវក្តៅខាងមុខនេះ ។ Atletico មិនចង់លក់គាត់ឥឡូវនេះឬរដូវក្តៅខាងមុខនោះទេ ។ សម្រាប់ខ្ញុំគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ ដែលបានរីកចម្រើនយ៉ាងខ្លាំងជាមួយ Atletico ខ្ញុំពិតជាស្រឡាញ់គាត់ដើម្បីបន្តជាមួយ Atletico ប៉ុន្តែវាចេញពីដៃរបស់យើង ។