ប្រធានក្លឹប Atletico ប្រមាន Griezmann ថា បើរូបគេចូលរួមជាមួយ Barceឬ Man Utd នឹង
ប្រធានក្លឹប Atletico Madrid បានព្រមានកីឡាករ Antoine Griezmann ថាប្រសិនបើរូបនេះផ្លាស់ទៅលេងជាមួយក្រុម Barcelona ឬ Manchester United នោះគេមិនមានអនាគតតរទៅមុខទេ។

ពិតណាស់ Griezmann គឺជាតួរអង្គសំខាន់មួយរូបនេះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីម្សិលមិញដោយរកបានពីរគ្រាប់ម្នាក់ឯងខណៈដែល Atletico Madrid យកឈ្នះ Marseille 3ទល់នឹង 0 ។
ក្លឹបបិសាចក្រហម Manchester United កំពុងដេញតាមចុះហត្ថលេខាជាមួយ Griezmann កាលពីឆ្នាំមុន។ ខណៈដែលមានពាក្យចរចាមរាមថា Barcelona នឹងហានចំណាយ 100លានផោនលើខ្សែប្រយុទ្ធរូបនេះទៀតផង ទំនង់ជាគេផ្លាស់ទៅអ្នកមានបុណ្យរដូវក្ដៅនេះទៀតផង ។
ប៉ុន្តែប្រធានក្លឹប Atletico Madrid លោក Miguel Ángel Gil Marín បាននិយាយថា៖ «Griezmann នឹងមិនមានអនាគតល្អទេប្រសិនបើគេចាក់ចេញពី Atletico គេនឹងសោកស្ដាយ គាត់លេងនៅក្លឹបនេះបានបង្កើតប្រវត្តិសាស្ត្រជាច្រើន ប្រសិនបើគេចាក់ចេញមែននោះគេនឹងមិនមានអ្វីសោះនៅក្នុងដៃ» ៕
ប្រភពពី៖ Metro