យោងតាមលោក Javier Bordas ប្រធានក្លឹប FC Barcelona បានអោយដឹងថា តារាបាល់ទាត់ប្រេស៊ីល Neymar មានការសោកស្តាយដែលចាកចេញពីក្លឹបរបស់គាត់ទៅចូលរួមជាមួយក្លឹបបារាំង Paris Saint-Germain ។

photo of Neymar
Neymar of Paris Saint-Germain

ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ Paris Saint Germain ក្នុងតម្លៃ 222លានអឺរ៉ូ។ នឹងបានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ក្លឹប Real Madrid នារដូវកាលក្រោយនេះ។

លោក Javier Bordas បាននិយាយថា៖ «Neymar មានការសោកស្តាយយ៉ាងខ្លាំងដែលចាកចេញពីក្លឹបយក្សកាតាឡានដែលផ្លាស់ទៅប្រទេសបារាំង។ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនចង់ឱ្យ Neymar ចុះកិច្ចសន្យាជាមួយក្លឹប Real Madrid ទេ។ នៅក្នុងក្លឹប Barcelona គាត់បានធ្វើបានល្អហើយ Neymar នៅ PSG គាត់ក៏ធ្វើបានល្អដែរតែគាត់មានសម្ពាត់ដូច្នេះហើយបានជាខ្ញុំហានយាយថាគាត់មានការសោកស្ដាយ»

ប្រភពពី៖ soccerladuma