លោក Josep Maria Bartomeu ដែលជាប្រធានក្លឹបរបស់ក្រុម Barcelona បានបដិសេធព័ត៌មានដែលថាក្លឹបនេះមានផែនការបណ្តេញគ្រូបង្វឹកលោក Ernesto Valverde បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ពីក្របខ័ណ្ឌ Champions League ដោយចាញ់ក្រុម AS Roma ។

photo of Ernesto Valverde
លោក Josep Maria Bartomeu​ នឹងលោក Ernesto Valverde

ពិតណាស់ រដូវកាលទី1 របស់គ្រូបង្វឹកលោក Valverde ជាមួយក្លឹបយក្សអេស្ប៉ាញ Barcelona បានជួយឱ្យក្លឹបនេះឈ្នះពានរង្វាន់ដល់ទៅពីរកំដូចជាពាន Copa del Rey នឹងពាន La Liga។

ប៉ុន្តែអនាគតរបស់គ្រូបង្វឹករូបនេះ ត្រូវបានគេកំពុងសាកសួរនៅចុងបញ្ចប់នៃរដូវកាលនេះ។ មូលហេតុចម្បងគឺការបរាជ័យដ៏យ៉ាងអាម៉ាស់របស់ Barca ក្រោយស្នាដៃ AS Roma នៅក្នុងក្របខ័ណ្ឌ Champions League ។

ក្រោយការធ្លាក់នេះ មានព័ត៌មានជាច្រើនដែលនិយាយប៉ះពាល់ដល់គ្រូបង្វឹក Barcelona ខណៈពេលនេះប្រធានក្លឹប Barca បានសម្រេចចិត្តនិយាយរឿងនេះចេញ។ គាត់បានបដិសេធទាំងស្រុងនូវព័ត៌មានទាំងអស់នោះដែលថាប្រធានក្លឹបដេញគ្រូបង្វឹក Valverde ចេញពីក្លឹប។

ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយប្រាប់ទូរទស្សន៍ Cadena Ser របស់អេស្ប៉ាញថា៖ «វាមិនត្រឹមត្រូវទេ ក្នុងការនិយាយបើកជំហរទៅលើលោក Valverde ដែលថាគាត់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ គាត់ទើបតែបានធ្វើការជាមួយក្លឹបនេះបានមួយឆ្នាំប៉ុណ្នោះ ហើយគាត់បានជួយក្លឹបនេះឈ្នះពានដល់ទៅពីរ ។ ខ្ញុំមានទ៉នាក់ទំនង់ល្អណាស់ជាមួយលោក Valverde ។ យើងមិនដែលនិយាយរឿងក្លឹបដេញគាត់ចេញទេ។ រឿងទាងនោះមានតែនៅក្នុងសារពត៌មានប៉ុណ្ណោះគឺមិនពិតទេ»។

លោកបន្តទៀតថា៖ «ពាក្យចចាមអារ៉ាមទាំងនេះតែងតែកើតឡើងជារឿយៗចំពោះអ្នកដែលមានការងារនេះ។ ព័ត៌មានទាំងនេះគឺមកពីអ្នកព័ត៌មានទេ មិនមែនមកពីក្លឹបទេ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានចម្ងល់ពីសមត្ថភាពរបស់ Valverde ឡើយ។ អ្វីដែលបានកើតឡើងនៅជាមួយនឹងក្រុម Roma បានធ្វើឱ្យពួកយើងខកចិត្ដយ៉ាងខ្លាំង ប៉ុន្ដែពួកយើងមិនបានស្ដីបន្ទុះគាត់ទេ ពួកយើងមានទំនាក់ទំនង់ល្អណាស់ជាមួយគាត់» ៕

ប្រភពពី៖ sport-english