ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថា រូបលោកបានជួបនឹងភ្នាក់ងាររបស់ខែ្សប្រយុទ្ធ Antonio Griezmann នៅក្នុងអំឡុងរដូវកាលនេះពិតមែន។

photo of Antoine Griezmann
Antoine Griezmann កីឡាកររបស់ក្លឹប Atlético Madrid

គេ​នៅ​ចាំ​បាន​ពេល​ទីផ្សារ​ដោះដូរ​បើក​កាល​ពី​ខែ​មករា​ មាន​ពាក្យ​ចចាមអារ៉ាម​យ៉ាង​ក្ដៅ​គគុក​ថា​ Barca ​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រហូត​​ភាគី​ Atletico បាន​ប្ដឹង​ទៅ​ FIFA ពី​រឿង​ដែល​ Barca បាន​លួច​ទាក់ទង​កីឡាករ​របស់​ខ្លួន​ដោយ​ខុស​ច្បាប់​ទើប​ដំណឹង​នោះ​ស្ងាត់​ទៅ​វិញ។​

តែនៅពេលនេះ លោក Bartomeu បានទម្លាយយ៉ាងខ្លីថាគឺក្នុងខែតុលាឆ្នាំមុន លោកបានជួបភ្នាក់ងាររបស់ Griezmann ប៉ុន្តែវាគ្រាន់តែជាជំនួបមួយប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ។ លោកថា Barca មានទំនាក់ទំនងល្អជាមួយ Atletico ហើយលោកបានជជែករឿងរ៉ាវជាច្រើនជាមួយប្រធានក្លឹប Atletico: Enrique Cerezo និងនាយកប្រតិបត្តិ Miguel Angel Gil Marin។

photo of Josep Maria Bartomeu
លោក Josep Maria Bartomeu​ ប្រធានក្លឹប Barcelona

អ្នក​ជំនួញ​សញ្ជាតិ​អេស្ប៉ាញ​​បាន​បន្ថែម​ថា​លោក​មិន​ចង់​និយាយ​អ្វី​បន្ត​​ព្រោះ​បច្ចុប្បន្ន​ Griezmann ជា​កីឡាករ​របស់​ក្លឹប​ដទៃ។​ គួរ​បញ្ជាក់​ថា​ Griezmann សល់​កុងត្រា​ជាមួយ​ Atletico រហូត​ដល់​ឆ្នាំ2022 ៕

ប្រភពពី៖ BBC