នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាននិយាយថា ខ្សែប្រយុទ្ធ Robert Lewandowski នឹងមិនចាក់ចេញទៅណាចោលអ្នកគាំទ្រក្នឹបនេះទេ ។

photo of Robert Lewandowski
Robert Lewandowski of Bayern Munich

ពិតណាស់ ខ្សែប្រយុទ្ធ វ័យ 29 ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Real Madrid ប៉ុន្តែនៅពេលនេះ លោក Rummenigge បានចេញមុខមកបកស្រាយរឿងពាក្យចចាមអារ៉ាមទាំងនេះហើយ។

នាយកប្រតិបត្តិក្លឹប Bayern Munich និយាយថា៖ «អ្នកទាំងអស់គ្នាមិនចាំបាច់ព្រួយបារម្មណ៍ពី Lewandowski ឡើយ។ គាត់មានទំនាក់ទំនងល្អណាស់ជាមួយ Bayern Munich។ គាត់នឹងនៅជាមួយពួកយើងបន្តទៀត នារដូវកាលក្រោយ គាត់មិនទៅណាចោលពួកយើងទេ»៕

ប្រភពពី៖ Goal