photo of Douglas Costa
Douglas Costa of Juventus

លោក Karl-Heinz Rummenigge បានបញ្ជាក់ថាលោក Douglas Costa នឹងចូលរួមជាមួយក្រុម Juventus នៅរដូវក្តៅខាងមុខនេះក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ 46 លានអឺរ៉ូ។

កីឡាករ Douglas Costa  នៅមិនទាន់បានចូលទៅលេងក្នុងជម្រើសដំបូងរបស់ក្លឹបយក្ស Turin នោះទេ ដោយចាប់ផ្តើមត្រឹមតែ 5 លើកក្នុងក្របខ័ណ្ឌ Serie A ចំនួន 10 លើករបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយម្ចាស់ជើងឯកអ៊ីតាលីនេះ នឹងចំណាយប្រាក់យ៉ាងពេញទំហឹង ក្នុងការនាំយករូបគេទៅជាកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍នៅចុងបញ្ចប់ នៃយុទ្ធនាការនេះខណៈដែលនាយកប្រតិបត្តិរបស់ក្លឹប Bayern លោក Rummenigge បានបញ្ជាក់នៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្លឹប។

លោក Douglas Costa បានចូលលេងឱ្យក្លឹប Juventus កាលពីរដូវក្តៅមុនក្នុងលក្ខខណ្ឌខ្ចីជើង ។ គាត់និយាយថា នៅពេលជាមួយគ្នានេះគាត់នឹងចូលរួមជាមួយក្លឹប Juventus យ៉ាងពេញលេញនៅរដូវក្តៅខាងមុខនេះក្នុងតម្លៃ 46 លានផោន។

ប្រភពពី៖ goal