ក្លឹប Everton កំពុងកំណត់យកលោក Arsene Wenger មកដឹកនាំក្លឹបរបស់ពួកគេប្រសិនបើ កាំភ្លើងធំ Arsenal បណ្ដេញគាត់ចេញពីក្លឹប ។

photo of Arsene Wenger
Arsene Wenger of Arsenal

គ្រូបង្វឹកសញ្ជាតិបារាំង រូបនេះ កំពុងមានសម្ពាធយ៉ាងខ្លាំង ក្រោយបន្ដចាញ់ក្រុម Brighton ដោយលទ្ធផល 2-1 ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញ ។ ខណៈដែលក្រុមកាំភ្លើងធំ អង្ឃឹមដែលធើ្វឲ្យកៅអី Top4 បានរបូត ដែរធ្វើអោយពួកគេមិនបានទៅលេងពាន Champions League 2ឆ្នាំជាប់ៗគ្នា ប្រសិនបើពួកគេមិនអាចឈ្នះពានរង្វាន់ Europa League ។

លោក Farhad Moshiri ម្ចាស់ក្លឹប Everton ជឿជាក់ថា លោក Wenger ជាគ្រូបង្វឹកដ៏ល្អម្នាក់ ក្នុងការផ្លាស់ប្តូរនូវអនាគតកីឡាកររបស់ Everton ។ ម្ចាស់ក្លឹប Everton បាននិយាយថា៖ ខ្ញុំជឿជាក់ថាសម្មភាពរបស់គាត់ គឺអាចកាត់បន្ថយវិបត្តិរបស់ក្រុមនេះបាន ហើយខ្ញុំជឿថាគាត់អាចធ្វើបាន ៕

ប្រភពពី៖ dailystar