តាមព័ត៌មានថា ក្លឹប Juventus កំពុង​ចរចាជាមួយ​ក្លឹប Man Utd ជុំវិញ​កិច្ច​ព្រមព្រៀង​ផ្ទេរខ្សែប្រយុទ្ធ Mario Mandzukic នៅ​ខែមករា​នេះ។គេដឹងថា ប្រធាន​បច្ចេកទេសក្លឹប​ Juventus លោក Fabio Paratici បាន​ធ្វើដំណើរទៅ​ប្រទេសអង់គ្លេស​ ដើម្បី​ចរចា​​នៅ​ទីក្រុងឡុងដ៍។

photo of Mario Mandzukic
Mario Mandzukic

ក្លឹប Man Utd​កំពុង​ព្យាយាម​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ៣៣​ឆ្នាំរូបនេះ​ក្នុងតម្លៃ​១៣លាន​ផោន​ ខណៈ​ពួកគេមាន​បំណងពង្រឹងរដូវ​កាល​របស់ខ្លួន​ឡើងវិញ​​ និងស្របពេលដែលក្លឹប Juventus ចង់ជម្រុះខ្សែប្រយុទ្ធរូបនេះ ដែល​មិនបាន​បង្ហាញមុខ​នៅឡើយ​នៅក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Sarri។

Marioបានធ្វើការហ្វឹកហាត់​ឆ្ងាយ​ពី​កីឡាករ​ផ្សេងទៀតក្នុងក្រុម​ ដើម្បី​រក្សាកម្រិត​លេង​របស់ខ្លួន៕