ខ្សែការពាររបស់ក្រុម Manchester United លោក Matteo Darmian គឺជាជំហានមួយដែលជិតស្និទ្ធក្នុងការចាកចេញពីទឹកដី Old Trafford បន្ទាប់ពី Napoli បានបញ្ជាក់ថាពួកគេនឹងដាក់សំណើរទិញកីឡាករអន្តរជាតិអ៊ីតាលីទៅប្រទេសវិញ។

Matteo Darmian
Matteo Darmian

កីឡាករវ័យ 28 ឆ្នាំរូបនេះចង់ចាកចេញពី Manchester United តាំងពីពាក់កណ្ដាលរដូវកាលមុនមកម្លេះ ក្រោយបានបង្ហាញខ្លួនត្រឹមតែ 17 លើកប៉ុណ្ណោះក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន នឹងដំណែងរបស់លោកបានធ្លាក់ទៅលើកីឡាករ Antonio Valencia, Ashley Young និង Luke Shaw នាពេលបច្ចុប្បន្ននេះ ក្រោយការដឹកនាំរបស់លោក  Jose Mourinho។

វាជារឿងស្រពិចស្រពិលផងដែរ ក្រោយពីលោកបានបង្ហាញខ្លួន ក្នុងប្រកួតមិត្តភាពកម្ដៅសាច់ដុំ ខណៈ Manchester United ចាញ់  Liverpool 4ទល់នឹង1។ បើតាមប្រធានក្លឹប Napoli បានឱ្យដឹងលោកខ្ចីជើងខ្សែការពារ វ័យ 28ឆ្នាំរូបនេះ រួចហើយចាំទិញផ្ដាច់។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ មិនមែនជាជម្រើសតែមួយគត់របស់ Napoli ដើម្បីពង្រឹងក្រុមនារដូវការថ្មីនេះទេ ពួកគេមានជម្រើសពីរសម្រាប់ជ្រើសរើស គឺខ្សែការពារ Santiago Arias PSV នឹងការពារ Benjamin Henrichs របស់ Bayer Leverkusen គឺមានឈ្មោះក្នុងបញ្ចីរបស់ពួកគេដែរ ៕

ប្រភពពី៖ Metro