ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបង្វែលគោលដៅចង់បានខ្សែបម្រើ-ប្រយុទ្ធ Hirving Lozano របស់ក្រុម PSV វិញម្តង បន្ទាប់ពីក្លឹប Real Madrid ប្រកាន់ជំហររឹងមាំមិនលក់កីឡាករអន្តរជាតិកូឡុំប៊ី​ James Rodriguez មុនរដូវកាលថ្មី។

photo of James Rodriguez
James Rodriguez

លោក Laurentiis ត្រូវបានបដិសេធសំណើរពីសំណាក់ថ្នាក់ដឹកនាំក្រុម Real Madrid ក្នុងការទទួលយកកិច្ចព្រមព្រៀងដើម្បីខ្ចីជើង James រយៈពេលមួយឆ្នាំបន្តទៀត បន្ទាប់ពីកីឡាករខ្សែបម្រើ-ស្លាបរូបនេះបានចំណាយពេលលេងខ្ចីជើងដូច្នេះ ២រដូវកាលកន្លងមកនៅក្របខណ្ឌ Bundesliga ជាមួយក្រុម Bayern Munich។

photo of Hirving Lozano
Hirving Lozano

ប្រភពដដែលបន្តថាប្រធានក្លឹប Napoli ធុញទ្រាន់នឹងជំហររបស់ក្រុម Real Madrid បើទោះបីជាក្រុមធ្លាប់បានរំពឹងទុកថានិងអាចនាំកីឡាករម្ចាស់ពានស្បែកជើងមាន World Cup ២០១៨ រូបនេះ មកលេងនៅក្របខណ្ឌ SerieA បន្ទាប់ពីរូបគេធ្លាប់ទទួលជោគជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកអន្តរជាតិអ៊ីតាលីលោក Carlo Ancelotti ដែលធ្លាប់ដឹកនាំក្រុមអធិរាជសនៅចន្លោះឆ្នាំ ២០១៤-២០១៥ និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Napoli។

Aurelio De Laurentiis
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis

ផ្ទុយទៅវិញ James ខ្លួនឯងមិនចង់ស្វែងរកក្លឹបថ្មីទោះក្នុងលក្ខណ្ឌខ្ចីជើង រឺទិញផ្តាច់ជាអចិន្រ្តៃយ៏ព្រោះមិនចង់អង្គុយលេងក្នុងនាមកីឡាករបម្រុងនោះទេ ព្រោះក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinidine Zidane មិនស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹកសញ្ជាតិបារាំងនេះស្របពេលក្រុមបច្ចុប្បន្នមានជម្រើសកីឡាករផ្សេងទៀតដូចជា Isco និង Bale ជាដើម។